ខេត្តត្បូងឃ្មុំ, ថ្ងៃព្រហស្បត្តិ៍ ១៤រោច ខែអស្សុជ ឆ្នាំរោង ឆស័កព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម យៀប ម៉ាលីណូ ជាតំណាង ឯកឧត្តម អុល រ៉ូ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងពិធីបើកនិងដឹកនាំ វគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តមុខងារនៃវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សម្រាប់មន្ត្រីទទួលបន្ទុកជាបុគ្គលិកសង្គមកិច្ច «អ្នកអាជីពសង្គមកិច្ចរង» ក្រុង ស្រុក ខណ្ឌ។
វគ្គបណ្តុះបណ្តាលនេះ បានបញ្រ្ចាបនិងពង្រឹងសមត្ថភាពជូនដល់មន្ត្រីពាក់ព័ន្ធទាំងអស់ដែលបានចូលរួម ពិសេសសម្រាប់មន្ត្រីទទួលបន្ទុកជាបុគ្គលិកសង្គមកិច្ច ក្រុង ស្រុក ខណ្ឌ ដើម្បីឱ្យអនុវត្តមុខងារប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល ស្របតាមឧបសម្ព័ន្ធទី១ និងឧបសម្ព័នទី៣ ចំណុច «ដ» វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៃអនុក្រឹត្យលេខ១៨២ ១៨៣ និង១៨៤ និងមាត្រា៦ នៃអនុក្រឹត្យលេខ៣៤ និងសៀវភៅណែនាំ ផ្អែកលើក្របខណ្ឌច្បាប់ លិខិតបទដ្ឋានគតិយុត្ត គោលការណ៍ណែនាំ និងនិតិវិធីរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
សិក្ខាសាលានេះមានសមាសភាពចូលរួម ពី ឯកឧត្តមទីប្រឹក្សាអមក្រសួងស.អ.យ. ឯកឧត្តមនាយកវិទ្យាស្ថានជាតិសង្គមកិច្ច ឯកឧត្តមអភិបាលរងខេត្ត លោកអគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រីប្រធានឬតំណាង មន្ទីរស.អ.យ. ទាំង១២ (ខេត្តត្បូងឃ្មុំ កំពង់ចាម, ក្រចេះ, ស្ទឹងត្រែង, សៀមរាប, ព្រះវិហារ,ឧត្ដរមានជ័យ, ព្រៃវែង, កំពង់ធំ, ស្វាយរៀង, រតនគិរី, និងមណ្ឌលគិរី) លោក លោកស្រី តំណាងរដ្ឋបាលក្រុង ស្រុក ទាំង៧ នៃខេត្តត្បូងឃ្មុំ និងសមាជិក សមាជិកាសរុប៦០នាក់ ស្រី២០នាក់។


















