ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម អេង ចំរើន រដ្ឋលេខាធិការ ព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារលេខាដ្ឋាន គ.ម.ច ក្រោមការរៀបចំដោយនាយកដ្ឋានមនុស្សចាស់ និងអតីតយុទ្ធជន ដោយមានការចូលរួមពី ឯកឧត្តម វ៉េង រិទ្ធិស័ក្ក អនុរដ្ឋលេខាធិការ លោកអគ្គនាយករងសេវាសង្គមកិច្ច លោក ស៊ុំ ចំរើន ប្រធាននាយកដ្ឋានមនុស្សចាស់ និងអតីតយុទ្ធជន និងក្រុមការងារ នៃនាយកដ្ឋានមនុស្សចាស់ ក្នុងគោលបំណង៖
(១) បង្ហាញពីវឌ្ឍនភាពការងារលេខាធិការដ្ឋានគ.ម.ច
(២) បន្តចុះជំរុញ និងពង្រឹងសមាគមមនុស្សចាស់
(៣) បញ្ហាផ្សេងៗ៕





