ខេត្តកំពត៖ ដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម ជា សុមេធី រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម តូច ចាន់នី រដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្តីពីគោល នយោបាយការថែទាំជំនួសចំពោះកុមារ ដោយមានការចូលរួមពី ឯកឧត្តម ឌីន បូរី អគ្គនាយក សេវាសង្គមកិច្ច ប្រធាននាយកដ្ឋានកិច្ចការពារកុមារ ប្រធានមន្ទីរ ស.អ.យ. ខេត្តកំពត មន្រ្តី បង្គោលមន្ទីរ ស.អ.យ. ទាំង២៥ រាជធានី ខេត្ត និងអង្គការដៃគូរសរុបចំនួន ៥០នាក់។
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការថែទាំ ជំនួសចំពោះកុមារ កិច្ចការពារកុមារ ការធ្វើឱ្យប្រសើរឡើងនៃការថែទាំជំនួស បង្កើនសមត្ថភាព ដើម្បីផ្ដល់សេវាថែទាំជំនួសចំពោះកុមារ និងយល់ដឹងពីជម្រើសនៃការថែទាំជំនួសចំពោះកុមារជា ដើម៕








