ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

Featured, ព័ត៌មានថ្មីៗ

ឯកឧត្តម ជា សុមេធី និងលោកជំទាវអញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌល ស្តារលទ្ធភាពពលកម្មកាយសម្បទា ខេត្តកំពង់ចាម

mosvy
31 ខែ​តុលា 2024

ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន បានដឹកនាំគណៈប្រតិភូមួយក្រុម អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម ដែល បាន និងកំពុងអនុវត្តយ៉ាងសកម្មក្នុងការផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាជូនជន ពិការនៅក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ព្រមទាំងខេត្តចំនួនទៀតដែលមានព្រំប្រទល់នៅ ជាប់ខេត្តទាំងពីរនេះ។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី និងលោកជំទាវ បានសម្តែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រី បុគ្គលិកមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្ម កាយសម្បទាខេត្តកំពង់ចាម ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់សាខាមូលនិធិជនពិការខេត្ត និងទទួលបានការចូលរួមឧបត្ថម្ភគាំទ្រពីអង្គការជនពិការអន្តរជាតិ (HI) សរុបចំនួន ២៤នាក់ (ស្រី ៨នាក់ និងបុគ្គលិកជាជនមានពិការភាព ៦នាក់) ក្នុងនោះ មន្ត្រីក្របខណ្ឌ ៤នាក់ បុគ្គលិក អង្គការជនពិការអន្តរជាតិ (HI) ២០នាក់ ក្នុងការបំពេញការងារនាពេលកន្លងមកដើម្បីបម្រើ ផលប្រយោជន៍ដល់បងប្អូនជាជនពិការ ដែលរួមមាន ផ្នែកបច្ចេកទេសផលិតអវៈយវៈសិប្បនិម្មិត និងរណប និងផ្នែកព្យាបាលដោយចលនាផ្នែកសេវាសង្គមជាដើម។

សូមជម្រាបជូនថា ក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២៤នេះ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្ម កាយសម្បទាខេត្តកំពង់ចាម បានផ្តល់សេវាជូនជនមានពិការភាពសរុបចំនួន ១,៨៦៩នាក់ (ស្រី ៧១៧នាក់,កុមារ ៨១២នាក់) ក្នុងនោះ ជនមានពិការភាពថ្មីចំនួន ៤៧២នាក់ (ស្រី ១៨៤នាក់, កុមារ ១៤៧នាក់) ហើយជាមធ្យមជនមានពិការភាពមកទទួលសេវាមានចន្លោះពី១៥ ទៅ២០ នាក់ ក្នុង១ថ្ងៃ។ ចំពោះការផ្តល់ឧបករណ៍ជំនួយស្តារផ្នែកកាយសម្បទាជូនជនមានពិការភាព ក្នុង រយៈពេល៩ខែ ដើមឆ្នាំ២០២៤នេះដែរ រួមមាន៖ ដៃជើងសិប្បនិម្មិតចំនួន ១៨២គ្រឿង រណប ២៧១គ្រឿង រទេះរុញ ៨៤គ្រឿង ឧបករណ៍ជំនួយការដើរផ្សេងៗចំនួន ៥៣២គ្រឿង និងជួស ជុលឧបករណ៍ជំនួយគ្រប់ប្រភេទចំនួន ៤៧៧គ្រឿង។ បានផ្តល់សេវាព្យាបាលចលនាចំនួន ១,៧២៩នាក់ ស្មើនឹង ៩,២៥៤ដង និងបានផ្តល់សេវាស្ដារពីចម្ងាយចំនួន ១,១៥១ដង។ បានចុះ ផ្តល់សេវាជួសជុលចល័តជូនជនមានពិការភាពនៅតាមសហគមន៍ក្នុងខេត្តកំពង់ចាម និងខេត្ត ត្បូងឃ្មុំ នូវឧបករណ៍សិប្បនិម្មិត និងរណប និងគ្រឿងជំនួយរាងកាយ ព្រមទាំងស្វែងរកអតិថិជន ថ្មីបានចំនួន ១២លើក មានជនមានពិការភាពដែលទទួលសេវាបានចំនួន ១០៣នាក់។ល៕

ព័ត៌មានជាប់ទាក់ទង

  • អបអរសាទរ ខួបលើកទី២ ទិវាជនមានពិការភាពភ្នែក និងគថ្លង់អន្តរជាតិ ២៧មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាទទួលស្គាល់ជនមានពិការភាពភ្នែក និងគថ្លង់ ដើម្បីលើកកម្ពស់បរិយាបន្ន និងការចូលរួមពេញលេញក្នុងសង្គម»

    mosvy Author/
    9 ខែ​កក្កដា 2026
  • បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានផ្ដល់សេវាធ្វើបច្ចុប្បន្នភាពបណ្ណសមាជិក ប.ស.ស. ជូនថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យារបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    9 ខែ​កក្កដា 2026
  • ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងលោកជំទាវ បានអញ្ញើញចូលរួម ជាអធិបតីក្នុងពិធីខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនានិងខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦

    mosvy Author/
    3 ខែ​មិថុនា 2026
  • សារាចរ ស្តីពី ការរៀបចំខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦

    mosvy Author/
    1 ខែ​មិថុនា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy/
    18 ខែ​ឧសភា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​ឧសភា 2026