ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

Featured, ព័ត៌មានថ្មីៗ

ឯកឧត្តម ជា សុមេធី អញ្ជើញប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តត្បូងឃ្មុំ និងសំណេះសំណាលជាមួយ មន្ត្រីរាជការនៃមន្ទីរ ស.អ.យ មន្ត្រីសាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធីជនពិការ ខេត្តត្បូងឃ្មុំ

mosvy
31 ខែ​តុលា 2024

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសសមាសភាព សាខាមូលនិធិជាតិជំនួយសង្គមខេត្តត្បូងឃ្មុំ និងសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរ ស.អ.យ មន្ត្រីសាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធីជនពិការ ខេត្តត្បូងឃ្មុំ ដោយក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្ត្រីបានផ្តាំផ្ញើ និងណែនាំកិច្ចការមួយចំនួនដូចខាងក្រោម៖

(១) ចំពោះប្រធានអនុប្រធាន និងថ្នាក់ដឹកនាំ នៃសាខាមូលនិធិជាតិជំនួយសង្គម ដែលទើបត្រូវ បានតែងតាំងថ្មី សូមរួមសហការគ្នាដឹកនាំសាខាមូលនិធិជាតិជំនួយសង្គមឱ្យបានល្អ ដោយឈរ លើស្មារតីឯកភាពគ្នាជាកម្លាំងតែមួយក្នុងការដោះស្រាយបញ្ហាក្នុងអង្គភាព ក៏ដូចជាការបម្រើសេវា ជូនប្រជាពលរដ្ឋ។ ជាប្រធានសាខា ឬថ្នាក់ដឹកនាំអង្គភាព ត្រូវដឹងសុខទុក្ខការលំបាករបស់មន្ត្រី ក្រោមឱវាទ និងចេះសម្របសម្រួលដោះស្រាយការលំបាកទាំងក្នុងកន្លែងធ្វើការ ក៏ដូចការលំបាក ផ្ទាល់ខ្លួនរបស់មន្ត្រី ត្រូវចេះប្រមូលកម្លាំងដឹកនាំតាមរយៈការផ្តល់តម្លៃដល់មន្ត្រីគ្រប់រូប និងចេះ ប្រើចំណុចខ្លាំងរបស់មន្ត្រីដើម្បីឱ្យពួកគេអាចចូលរួមជួយអង្គភាពបាន។

(២) ចំពោះមន្ទីរ ស.អ.យ. សាខាមូលនិធិជាតិជំនួយសង្គម សាខាមូលនិធិជនពិការ និងអង្គភាព ក្រោមឱវាទ ត្រូវបន្តយកចិត្តទុកដាក់ និងពង្រឹងការអនុវត្តការងាររបស់ខ្លួនបន្ថែមទៀត។ ទោះបី ថាមន្ទីរ ស.អ.យ មិនទទួលបន្ទុកផ្ទាល់លើការងារសាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូល និធិជនពិការក៏ដោយ ក៏ប្រធានមន្ទីរត្រូវក្តាប់ឱ្យជាប់ពីកិច្ចការទាំងនេះ ដើម្បីធ្វើជាសេនាធិការ សម្រាប់ក្រសួងក្នុងការតាមដានការអនុវត្តកិច្ចការនេះដោយឈរលើមូលដ្ឋានផលប្រយោជន៍ប្រជាពលរដ្ឋជាធំ។

(៣) មន្ទីរ និងអង្គភាពនានាចំណុះក្រសួង ស.អ.យ ត្រូវជំរុញការកំណត់ អត្តសញ្ញាណកម្មជនមានពិការភាព និងការចុះឈ្មោះជនមានពិការភាព និងក្រុមគោលដៅពាក់ ព័ន្ធចូលក្នុងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារឱ្យបានឆាប់រហ័ស។

(៤) មន្ទីរ និងអង្គភាព នានាចំណុះក្រសួង ស.អ.យ ជំរុញកិច្ចសហការល្អជាមួយក្រុមហ៊ុន គ្រឹះស្ថានឯកជនដែលមាន កាតព្វកិច្ចជ្រើសរើសជនមានពិការភាពឱ្យចូលបម្រើការងារស្របតាមច្បាប់កំណត់ជាធរមាន។

(៥) ក្រោមកិច្ចសហការជាមួយអ្នកពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាជួយជនរងគ្រោះ និងងាយរង គ្រោះដោយអំពើជួញដូរមនុស្ស តាមរយៈជំរុញការផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការធ្វើចំណាក ស្រុកដោយប្រថុយប្រថាន និងការជឿតាមការបោកបញ្ឆោត និងការអូសទាញរបស់មេខ្យល់។

(៦) មន្ទីរ ស.អ.យ ដោយមានការសហការល្អជាមួយរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់ដល់ការលើកកម្ពស់សេវាគាំពារមនុស្សវ័យចាស់ តាមរយៈកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងការរៀបចំឱ្យមានដំណើរការល្អសម្រាប់សមាគមមនុស្សចាស់តាមគំរូសមាគមមនុស្សចាស់អន្តរជំនាន់ថ្មី។ គួរពង្រឹងអនុគណ:កម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់របស់ខេត្ត ដែលមានអភិបាលខេត្តជាប្រធានកិត្តិយស ។

(៧)សូមសំណូមពរដល់គ្រប់អ្នកពាក់ ព័ន្ធទាំងអស់សូមរួមគ្នាដោះស្រាយបញ្ហាជនអនាថា បញ្ហាស្តារនីតិ សម្បទាអ្នកញៀនគ្រឿងញៀន និងក្រុមជនរងគ្រោះនិងងាយរងគ្រោះផ្សេងៗទៀតឱ្យកាន់តែល្អប្រសើរថែមទៀតដើម្បីសង្គមកម្ពុជាទាំងមូល៕

ព័ត៌មានជាប់ទាក់ទង

  • អបអរសាទរ ខួបលើកទី២ ទិវាជនមានពិការភាពភ្នែក និងគថ្លង់អន្តរជាតិ ២៧មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាទទួលស្គាល់ជនមានពិការភាពភ្នែក និងគថ្លង់ ដើម្បីលើកកម្ពស់បរិយាបន្ន និងការចូលរួមពេញលេញក្នុងសង្គម»

    mosvy Author/
    9 ខែ​កក្កដា 2026
  • បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានផ្ដល់សេវាធ្វើបច្ចុប្បន្នភាពបណ្ណសមាជិក ប.ស.ស. ជូនថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យារបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    9 ខែ​កក្កដា 2026
  • ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងលោកជំទាវ បានអញ្ញើញចូលរួម ជាអធិបតីក្នុងពិធីខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនានិងខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦

    mosvy Author/
    3 ខែ​មិថុនា 2026
  • សារាចរ ស្តីពី ការរៀបចំខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦

    mosvy Author/
    1 ខែ​មិថុនា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy/
    18 ខែ​ឧសភា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​ឧសភា 2026