កំពង់ធំ៖ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ លោក ស៊ឹម សុធន នាយកមូលនិធិជនពិការ និងប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានប្រគល់ផ្ទះ១ខ្នង ជូនលោក ផាត ផៃ នៅភូមិឈូក ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ មានទំហំ ៤គុណនឹង៦ម៉ែត្រធ្វើពីថ្មប្រកស័ង្កសី ដែលជាថវិកា បានមកពីសប្បុរសជនបានបរិច្ចាកចូលប្រាក់វិភាគទានសប្បុរសធម៌មូលនិធិជនពិការ ក្នុងពិធីនេះដែរក៏មានការអញ្ចើញចូលរួមពីអជ្ញាធរមូលដ្ខានចូលរួមជាច្រើនរូបផងដែរ។
លោក ស៊ឹម សុធន បានមានប្រសាសន៍ថា ក្នុងកាលៈទេសៈដែលពិភពលោកកំពុងជួបបញ្ហានៃការរីករាលដាលជំងឺកូវីដ១៩ រាជរដ្ឋាភិបាលតាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តែងតែបានយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ រងគ្រោះ ងាយរងគ្រោះ ក្នុងក៏នោះមានទាំងជនពិការផងដែរ បានឱ្យពួកគាត់ទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ និងបានផ្តល់ជាប្រាក់ឧបត្ថម្ភផងដែរ។
ជាមួយគ្នានេះ មូលនិធិជនពិការ ក៏បានចូលរួមចំណែកដល់ការគាំទ្រលើសុវត្ថិភាពអាហារជនពិការក្រីក្រដែលកំពុងជួបការខ្វះខាត និងបានផ្ដល់ជាផ្ទះដើម្បីឲ្យពួកគាត់បានរស់នៅសមរម្យ។
ក្រៅពីផ្ទះមួយខ្នងនេះ ជនពិការខាងលើក៏បានទទួលនូវកញ្ចប់អំណោយរបស់មូលនិធិជនពិការរួមមានអង្ករ ២៥គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៉ីវវ១យួរ អំបិល២kg ត្រីខ២យួរ មី១កេះ និងថវិកា១០ម៉ឺនរៀល បន្ថែមពីលើនេះមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ ក៏បានចូលរួមផ្តល់ជាអំណោយដល់ជនពិការខាងលើផងដែរនូវ អង្ករ៥០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ ត្រីខ១យួរ ភួយ១ ក្រមា១ និងសាប៊ូ២ដុំ៕