ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

Featured, ព័ត៌មានថ្មីៗ

ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមបណ្ឌិត សំ សិរីរតន៍

mosvy
23 ខែ​កញ្ញា 2023

ភ្នំពេញ៖ ព្រឹកថ្ងៃសៅរ៍ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមបណ្ឌិត សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ចកម្ម ត្រូវជាស្វាមីរបស់លោកជំទាវ អ៊ុច អមរា ដែលបានទទួលមរណភាព នៅថ្ងៃពុធ ៦កេីត ខែភក្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១:៣៥នាទីទៀបភ្លឺ ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ។

ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី បានចាត់ទុកមរណភាពរបស់ឯកឧត្តមបណ្ឌិត សំ សិរីរតន៍ គឺជាការបាត់បង់នូវឪពុកបង្កើត ឪពុកក្មេក ជីតា និងបងប្អូន ដែលជាទីគោរពស្រលាញ់ដ៏ជ្រោលជ្រៅពុំមានអ្វីមកប្រៀបផ្ទឹមបាន និងប្រកបដោយព្រហ្មវិហារធម៌ជាទីស្រលាញ់បំផុតរបស់កូនៗ ក្មួយៗ ចៅៗ និងញាតិមិត្តទាំងអស់។

ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្ត ដ៏មហាក្រៀមក្រំនេះ ឯកឧត្តម ជា សុមេធី និងលោកជំទាវ បានឧទិ្ទសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត សូមបានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ព័ត៌មានជាប់ទាក់ទង

  • ថវិកាសង្ខេបរបស់ក្រសួង ស.អ.យ ក្នុងឆ្នាំ ២០២៦

    mosvy Author/
    24 ខែ​កញ្ញា 2026
  • ថវិកាពលរដ្ឋ ២០២៦ Citizen Budget Fiscal Year 2026

    mosvy Author/
    24 ខែ​កញ្ញា 2026
  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026