ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

អ្នកនាំពាក្យរដ្ឋមន្ត្រីសង្គមកិច្ចប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មីអំពីយុទ្ធសាស្ត្រដោះស្រាយបញ្ហាស្មុគស្មាញរបស់ជនមានពិការភាពច្រៀងតាមផ្លូវ និងជនអនាថាក្នុងរាជធានីភ្នំពេញ

mosvy
4 ខែ​តុលា 2023

ភ្នំពេញ៖ រដ្ឋលេខាធិការនិងប្រធានក្រុមអ្នកនាំពាក្យរដ្ឋមន្ត្រីក្រសួងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ឯម ច័ន្ទមករា បានអញ្ជើញផ្តល់បទសម្ភាសន៍ជាមួយលោក វណ្ណ សុគន្ធា អ្នកសារព័ត៌មានពីអង្គភាពកម្ពុជាថ្មីជុំវិញប្រធានបទគាំពាំសង្គម និងអំពីយុទ្ធសាស្ត្រដោះស្រាយបញ្ហាស្មុគស្មាញរបស់ជនមានពិការភាពច្រៀងតាមផ្លូវ និងជនអនាថាក្នុងរាជធានីភ្នំពេញ នៅទីស្តីការក្រសួង។

“ការដោះស្រាយបញ្ហាខាងលើ គឺមើលមួយភ្លែតដូចជាងងាយស្រួល ប៉ុន្តែបញ្ហានេះគឺមិនមែនងាយស្រួលដោះស្រាយនោះទេ ព្រោះយើងត្រូវគិតទាំងបរិបទនយោបាយនិងសង្គម ព្រមទាំងការរស់នៅរបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះជាក់ស្តែង” នេះជាការបញ្ជាក់របស់ ឯកឧត្តម ឯម ច័ន្ទមករា នៅព្រឹកថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣នេះ។

ប្រធានក្រុមអ្នកនាំពាក្យរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចបានគូរបញ្ជាស់ផងដែលថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមូលនិធិជាតិជំនួយសង្គម បានយកចិត្តតុកដាក់បើកផ្តល់ថវិកាឧបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំ ចាប់តាំងពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ ដែលរហូតដល់បច្ចុប្បន្ននេះ ត្រឹមថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ អ្នកទទួលផលជាស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំមានចំនួនសរុប ៣៤០ ៨១៣នាក់ ដែលបានចំណាយទឹកប្រាក់អស់ចំនួន ២៧ ៧៩៨ ៩១០ដុល្លារអាមេរិក។

ព័ត៌មានលម្អិតនៃកិច្ចសម្ភាសន៍នេះត្រូវចាក់ផ្សាយដោយអង្គភាពសារព័ត៌មានកម្ពុជាថ្មីក្នុងពេលឆាប់ៗនេះ៕

ព័ត៌មានជាប់ទាក់ទង

  • វីដេអូ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ផ្លាស់ប្តូរជីវិតថ្មីដល់ជនមានពិការភាពគ្រប់រូប

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូគំនូរជីវចលនេះគឺជាការនិពន្ធលើកឡើងអំពីរឿងរ៉ាវជីវិតរបស់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូ ការផ្តល់សេវាស្តារលទ្ធភាពពលកម្មនៅតាមសហគមន៍ និងផ្តល់កញ្ចប់អំណោយសប្បុរសធម៍ជូនជនមានពិការភាព

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូ ការផ្តល់សេវានៅមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា

    mosvy Author/
    1 ខែ​មេសា 2026
  • ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ដ របស់មូលនិធិជនពិការ

    mosvy Author/
    1 ខែ​មេសា 2026
  • ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ដ របស់មូលនិធិជនពិការ នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    31 ខែ​មីនា 2026