ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

Featured, ព័ត៌មានថ្មីៗ

អ្នកនាំពាក្យរដ្ឋមន្ត្រីសង្គមកិច្ចទទួលជួបលោក Glen Felgate អ្នកជំនាញផ្នែកផលិតនិងផ្សព្វផ្សាយព័ត៌មានក្នុងពិភពលោកដើម្បីបណ្តុះបណ្តាលមន្ត្រីសង្គមកិច្ចសរសេរអត្ថបទព័ត៌មានសម្រាប់ក្រសួង

mosvy
4 ខែ​តុលា 2023

ភ្នំពេញ៖ រសៀល ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ រដ្ឋលេខាធិការនិងប្រធានក្រុមអ្នកនាំពាក្យរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ឯម ច័ន្ទមករា បានទទួលជួបពិភាក្សាការងារជាមួយលោក Glen Felgate អគ្គនាយកក្រុមហ៊ុន PR និងជាទីប្រឹក្សាគ្រប់គ្រងព័ត៌មាននៃស្ថានីយ៍ទូរទស្សន៍ PNN ដើម្បីពិគ្រោះយោបល់រៀបចំវគ្គបណ្តុះបណ្តាលខ្លីអំពីរបៀបសរសេរព័ត៌មានដល់មន្ត្រីជាន់ខ្ពស់របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ក្នុងជំនួបនេះ ឯកឧត្តម ឯម ច័ន្ទមករា បានស្នើដល់លោក Glen Felgate អគ្គនាយកក្រុមហ៊ុន PR ជួយរៀបចំវគ្គបណ្តុះបណ្តាលខ្លីអំពីរបៀបសរសេរព័ត៌មានដល់មន្ត្រីជាន់ខ្ពស់របស់ក្រសួងដើម្បីងាយស្រួលក្នុងធ្វើបុរេសកម្មនិងប្រតិកម្មរហ័សជុំវិញកិច្ចដែលក្រសួង និងមន្ទីរសង្គមកិច្ចបានអនុវត្តកន្លងមកដើម្បីសរសេរឱ្យមានលក្ខណៈឯកទេស និងយល់អំពីរបៀបឆ្លើយតបជាមួយអ្នកសារព័ត៌មាន ឬប្រជាពលរដ្ឋ។

លោក Glen Felgate គឺជាបុគ្គលម្នាក់ដែលមានជំនាញវិជ្ជាជីវៈផ្នែកសារព័ត៌មានជាច្រើនឆ្នាំមកហើយជាមួយបណ្តាលសារព័ត៌មានធំៗនៅលើពិភពលោក និងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

បើពុំមានអ្វីប្រែប្រួល គម្រោងរៀបចំវគ្គបណ្តុះបណ្តាលខ្លីអំពីរបៀបសរសេរព័ត៌មាននេះនឹងត្រូវរៀបចំឡើងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ដើម្បីមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អាចចូលរួមសិក្សាដោយសេរី៕

ព័ត៌មានជាប់ទាក់ទង

  • វីដេអូ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ផ្លាស់ប្តូរជីវិតថ្មីដល់ជនមានពិការភាពគ្រប់រូប

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូគំនូរជីវចលនេះគឺជាការនិពន្ធលើកឡើងអំពីរឿងរ៉ាវជីវិតរបស់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូ ការផ្តល់សេវាស្តារលទ្ធភាពពលកម្មនៅតាមសហគមន៍ និងផ្តល់កញ្ចប់អំណោយសប្បុរសធម៍ជូនជនមានពិការភាព

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូ ការផ្តល់សេវានៅមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា

    mosvy Author/
    1 ខែ​មេសា 2026
  • ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ដ របស់មូលនិធិជនពិការ

    mosvy Author/
    1 ខែ​មេសា 2026
  • ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ដ របស់មូលនិធិជនពិការ នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    31 ខែ​មីនា 2026