ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ស្ថានទួតខ្មែរប្រចាំក្រុងវៀងច័ន្ទ បញ្ជូនពលរដ្ឋរងគ្រោះដោយអំពើជួញដូរមនុស្សចំនួន ៦នាក់ មកកម្ពុជា

mosvy
7 ខែ​តុលា 2023

ស្ទឹងត្រែង÷ កាលពីថ្ងៃទី០៦ ខែតុលាឆ្នាំ២០២៣នេះ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តស្ទឹងត្រែង សហការជាមួយរដ្ឋបាលខេត្ត នាយកដ្ឋានគាំពារជនរងគ្រោះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អង្គការការីតាស់កម្ពុជា  អនុគណ:កម្មាធិការប្រឆាំងការជួញដូរមនុស្សខេត្ត ដឹកនាំដោយ លោកស្រី កែវ សាវឿន អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានទទួលពលរដ្ឋរងគ្រោះដោយអំពើជួញដូរមនុស្សចំនួន ៦នាក់។

ជនរងគ្រោះទាំង ៦នាក់ ដែលបានរំដោះចេញពីតំបន់ត្រីកោណមាស រួមមាន÷ ទី១. ឈ្មោះ ឡំ សូណាង អាយុ ១៦ឆ្នាំ នៅស្រុកឈូក ខេត្តកំពត ទី២. ឈ្មោះ ឡាង គន្ធា អាយុ ១៦ឆ្នាំ នៅស្រុកទឹកឈូ ខេត្តកំពត ទី៣. ឈ្មោះ សេត ស៊ីដា អាយុ ១៩ឆ្នាំ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទី៤. ឈ្មោះ ជា នីតា អាយុ ១៦ឆ្នាំ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទី៥. ឈ្មោះ ស៊ុ ស្រីស្រស់ អាយុ ១៦ឆ្នាំ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងទី៦. ឈ្មោះ ភក្ដី រស្មី អាយុ ២២ឆ្នាំ នៅខណ្ឌចំការមន រាជធានីភ្នំពេញ ពីអគ្គកុងស៊ុលកម្ពុជាប្រចាំនៅខេត្តចំប៉ាសាក់ ប្រទេសឡាវ តាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល (ណងណុកខៀន)៕

ព័ត៌មានជាប់ទាក់ទង

  • ថវិកាសង្ខេបរបស់ក្រសួង ស.អ.យ ក្នុងឆ្នាំ ២០២៦

    mosvy Author/
    24 ខែ​កញ្ញា 2026
  • ថវិកាពលរដ្ឋ ២០២៦ Citizen Budget Fiscal Year 2026

    mosvy Author/
    24 ខែ​កញ្ញា 2026
  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026