ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

គ្រួសារសពសមាគមអតីតយុទ្ធជនចំនួន ៥គ្រួសារ ទទួលថវិកាបេឡាមរណៈសង្គ្រោះពីសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង

mosvy
10 ខែ​តុលា 2023

កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃ៩ ខែតុលា ឆ្នាំ២០២៣ លោកវរសេនីយ៍ទោ ស្រី ម៉ាច មេបញ្ជាការរង តំណាងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង រួមជាមួយក្រុមការងារថ្នាក់ខេត្ត អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធទាំង៣ បានចុះប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ចំនួន ២០ ០០០ ០០០រៀល (ម្លៃលានរៀល) និងលិខិតចូលរួមរំលែកមរណទុក្ខ ជូនដល់គ្រួសារសពសមាគមអតីតយុទ្ធជនចំនួន ៥គ្រួសារ នៅស្រុករលាប្អៀរ ស្រុកកំពង់ត្រឡាច ស្រុកទឹកផុស និងក្រុងកំពង់ឆ្នាំង ដែលមានឈ្មោះ ទី១-ឈ្មោះ អ៊ុក គឹម ភេទប្រុស អាយុ ៦៧ឆ្នាំ រស់នៅភូមិ ប្រាំបីឆោម ឃុំពង្រ ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ទទួលមរណ:ភាព ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ ប្រភេទ និវត្តន៍ជន។ ទី២-ឈ្មោះ សេង តុច ភេទប្រុស អាយុ ៦១ឆ្នាំ រស់នៅភូមិត្រពាំងម្លូ ឃុំក្រាំងស្គា ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មរណៈភាពថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ប្រភេទ ពិការ។ ទី៣- ឈ្មោះ ម៉ោល សុផេង ភេទប្រុស អាយុ ៦១ឆ្នាំ រស់នៅភូមិ ដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្ត កំពង់ឆ្នាំង មរណៈភាពថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ប្រភេទ និវត្តន៍ជន ទី៤-ឈ្មោះ ជួន សន ភេទស្រី អាយុ ៨៤ឆ្នាំ រស់នៅភូមិជីពូក ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មរណភាពថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ជាប្រភេទគ្រួសារពលី។ និងទី៥-ឈ្មោះ ទូច ម៉ៅ ភេទប្រុស អាយុ ៧៣ឆ្នាំ រស់នៅភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មរណៈភាពថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ជាប្រភេទជនពិការ។

ជាចុងបញ្ចប់ ក្រុមគ្រួសារនៃសពបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា និងសូមគោរពជូនពរសម្តេច សូមជួបប្រទះនូវពុទ្ធពរទាំងបួន ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមគាំទ្រ សម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំ ប្រទេសជាតិ ឱ្យមានសុខសន្តិភាព និងមានការរីកចម្រើន គ្រប់វិស័យ ជានិច្ចនិរន្តរ៍តរៀងទៅថ្ងៃអនាគត៕

ព័ត៌មានជាប់ទាក់ទង

  • អបអរសាទរ ខួបលើកទី២ ទិវាជនមានពិការភាពភ្នែក និងគថ្លង់អន្តរជាតិ ២៧មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាទទួលស្គាល់ជនមានពិការភាពភ្នែក និងគថ្លង់ ដើម្បីលើកកម្ពស់បរិយាបន្ន និងការចូលរួមពេញលេញក្នុងសង្គម»

    mosvy Author/
    9 ខែ​កក្កដា 2026
  • បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានផ្ដល់សេវាធ្វើបច្ចុប្បន្នភាពបណ្ណសមាជិក ប.ស.ស. ជូនថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យារបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    9 ខែ​កក្កដា 2026
  • ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងលោកជំទាវ បានអញ្ញើញចូលរួម ជាអធិបតីក្នុងពិធីខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនានិងខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦

    mosvy Author/
    3 ខែ​មិថុនា 2026
  • សារាចរ ស្តីពី ការរៀបចំខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦

    mosvy Author/
    1 ខែ​មិថុនា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy/
    18 ខែ​ឧសភា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​ឧសភា 2026