![](https://mosvy.gov.kh/wp-content/uploads/2023/10/photo_2023-10-17_10-48-15.jpg)
ខេត្តកំពង់ឆ្នាំង÷ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង និងមន្ត្រីជំនាញមជ្ឈមណ្ឌលស្តារខេត្ត បានចុះសួរសុខទុក្ខនិងពិនិត្យមើលស្ថានភាពជនមានពិការភាពឈ្មោះ ភយ ចាន់រ៉ានី ភេទស្រី អាយុ ៤២ឆ្នាំ រស់នៅភូមិព្រីងកោង ឃុំជើងគ្រាវ ស្រុករលាប្អៀរ និងបានឲ្យគាត់មកទទួលសេវាស្តារ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ដើម្បីធ្វើរណបអមជើង និងរទេះដើម្បីសម្រួលដល់ការធ្វើដំណើរ លោកប្រធានមន្ទីរក៏បានជួយឧបត្ថម្ភដូចជា មុង១ កន្ទេល១ ទឹកត្រី១យួរ មី១កេះ សារុង២ ថវិកា ៤ម៉ឺនរៀល៕
![](https://mosvy.gov.kh/wp-content/uploads/2023/10/photo_2023-10-17_10-48-16-2.jpg)
![](https://mosvy.gov.kh/wp-content/uploads/2023/10/photo_2023-10-17_10-48-16.jpg)
![](https://mosvy.gov.kh/wp-content/uploads/2023/10/photo_2023-10-18_15-00-05.jpg)
![](https://mosvy.gov.kh/wp-content/uploads/2023/10/photo_2023-10-18_15-00-06.jpg)
![](https://mosvy.gov.kh/wp-content/uploads/2023/10/photo_2023-10-18_15-01-55.jpg)