ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ស.អ.យ.) បាននិងកំពុងជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាព នៅទូទាំងប្រទេស។

ចាប់ពីថ្ងៃទី១៦ ដល់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ លោក សាន់ រតនា ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំក្រុមការងារថ្នាក់ជាតិអត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ដោយបានសហការជាមួយមន្ទីរ ស.អ.យ. ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ចុះជំរុញការងារអត្តសញ្ញាណកម្មពិការភាពនៅក្នុងគោលបំណងជួយសម្របសម្រួលបច្ចេកទេស និងពង្រឹងគុណភាពដល់គ្រូបង្គោលថ្នាក់រាជធានីខេត្ត និងជនបង្គោល ឃុំ/សង្កាត់ ក្នុងការចុះកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋានដល់បងប្អូនជនមានពិការភាពនៅតាមបណ្តាឃុំ/សង្កាត់នានា។

ក្រៅពីផ្តល់អត្ថប្រយោជន៍សម្រាប់ជនមានពិការភាពតាមរយ:បណ្ណសម្គាល់ជនមានពិការភាព ការកំណត់អត្តសញ្ញាណកម្មពិការភាពនឹងជួយឱ្យប្រទេសកម្ពុជាមានប្រព័ន្ធទិន្នន័យជនមានពិការភាពដែលមានលក្ខណៈស្តង់ដាររួមមួយតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងពិការភាព សម្រាប់ជាមូលដ្ឋានកំណត់ក្រុមគោលដៅជនមានពិការភាព ដើម្បីបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាពឱ្យទទួលបានការលើកកម្ពស់សេវាគាំពារ ការអភិវឌ្ឍដល់ជនមានពិការភាព និងសេវាសង្គមនានាប្រកបដោយសមធម៌ និងបរិយាបន្ន ក្នុងការចូលរួមចំណែកធ្វើឱ្យសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល៕

ព័ត៌មានជាប់ទាក់ទង