សៀមរាប÷ ថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣ ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប សហការជាមួយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ រៀបចំវគ្គបណ្តុះបណ្តាលស្តីពី “បទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព” និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនិងវិស័យពិការភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជូនដល់ មន្ត្រីជំនាញ ក្នុងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ នៃស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ ដែលមានអ្នកចូលរួម សរុបចំនួន ៤៩នាក់ នៅអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរខេត្តសៀមរាប៕