កំពង់ចាម៖ នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០២៣ ភរិយាឯកឧត្តមរដ្ឋមន្ត្រីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាលោកជំទាវ ជា ផល្គុន និងក្រុមគ្រួសារ ព្រមទាំងលោកជំទាវ ជុន បូរ៉ានី សួន សុម៉ាលីន ភរិយាអភិបាលខេត្តព្រៃវែង បានដឹកនាំប្រតិភូអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ គ្រូ និងប្អូនៗជាសិស្សនាយនគរបាល សិស្សនាយនគរបាលរង វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លេីកទី២ នៅសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម។
លោកជំទាវ ជា ផល្គុន ក៏បានរៀបចំចំអិនអាហារដោយផ្ទាល់ដៃសម្រាប់អាហារសាមគ្គី ( គុយទាវ ) ជូនដល់នាក់ដឹកនាំ គ្រូ និងប្អូនៗជាសិស្សនាយនគរបាល សិស្សនាយនគរបាលរង
លោកជំទាវ ជា ផល្គុន បានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់គ្នាដែលបានចំណាយថវិកា និងពេលវេលាដ៏មានតម្លៃចូលរួមរៀបចំកម្មវិធីអាហាសាមគ្គីនាពេលនេះ ប្រកបដោយបរិយាកាសសប្បាយរីករាយ សាមគ្គីភាព និងភាពស្និតស្នាលបំផុត។
លោកជំទាវ ជា ផល្គុន បានជូនពរដល់ថ្នាក់ដឹកនាំ គ្រូ និងប្អូនៗជាសិស្សនាយនគរបាល សិស្សនាយនគរបាលរង ជំនាន់ទី ១៧ លេីកទី២ ទាំងអស់មានសុខភាពល្អ សំណាងល្អ និងជោគជ័យគ្រប់ភារកិច្ច៕