ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

Featured, ព័ត៌មានថ្មីៗ

តំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ឯកឧត្តម ប្រាក់ សុខយូរ ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ប្រាក់ វណ្ណឌី

mosvy
24 ខែ​តុលា 2023

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច, ឯកឧត្តម ប្រាក់ សុខយូរ រដ្ឋលេខាធិការប្រចាំការ បានអញ្ជើញដឹកនាំប្រតិភូក្រសួងគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ប្រាក់ វណ្ណឌី ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១០:១០នាទីព្រឹក ក្នុងជន្មាយុ ៦៤ឆ្នាំ ដោយរោគាពាធ។

គួរបញ្ជាក់ផងដែរថា កាលពីនៅថ្ងៃអាទិត្យ ទី២២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ជា សុមេធី ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្ញើសារចូលរួមរំលែកទុក្ខជូនលោកជំទាវ ជឹម ម៉ានី និងក្រុមគ្រួសារ ចំពោះមរណៈភាពរបស់ឯកឧត្តម ប្រាក់ វណ្ណឌី ដែលបានទទួលអនិច្ចកម្មក្នុងជន្មាយុ ៦៤ឆ្នាំ ដោយរោគាពាធ ។

ក្នុងសារចូលរួមរំលែកទុក្ខនោះ ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី សូមសម្តែងនូវសមានទុក្ខវិយោគសោកស្តាយយ៉ាងខ្លាំង ជូនចំពោះ លោកជំទាវ ជឹម ម៉ានី និងក្រុមគ្រួសារ អំពីដំណឹងដ៏ក្រៀមក្រំបំផុត នៃមរណភាពរបស់ ឯកឧត្តម ប្រាក់ វណ្ណឌី ដែលត្រូវជាស្វាមី លោកឪពុកបង្កើត លោកឪពុកក្មេក ជីតា ជាទីគោរពស្រលាញ់ដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ព្រម ទាំងក្រុមគ្រួសារ
ក្នុងវេលាប្រកបដោយភាពក្រៀមក្រំជាអនេកនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្ដែងនូវសេចក្ដីសោកស្ដាយ យ៉ាងធំធេង និងពោរពេញដោយភាពស្រណោះអាឡោះអាល័យ និងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារ នៃសព រួមទាំងញាតិសាលោហិត ទាំងអស់ដោយក្តីសង្វេគជាពន់ពេក។

ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី តាមរយៈសារចូលរួមរំលែកទុក្ខបានឧទ្ទិសបួងសួងដល់ដួងវិញ្ញានក្ខន្ធ ឯកឧត្តម ប្រាក់ វណ្ណឌី អញ្ជើញទៅសោយសុខក្នុងសុគតិភព និងសូមដួងព្រលឹងរបស់ឯកឧត្តមយោនយកកំណើតថ្មីក្នុងពេលឆាប់ៗខាងមុខនេះកុំបីខាន៕

ព័ត៌មានជាប់ទាក់ទង

  • វីដេអូ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ផ្លាស់ប្តូរជីវិតថ្មីដល់ជនមានពិការភាពគ្រប់រូប

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូគំនូរជីវចលនេះគឺជាការនិពន្ធលើកឡើងអំពីរឿងរ៉ាវជីវិតរបស់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូ ការផ្តល់សេវាស្តារលទ្ធភាពពលកម្មនៅតាមសហគមន៍ និងផ្តល់កញ្ចប់អំណោយសប្បុរសធម៍ជូនជនមានពិការភាព

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូ ការផ្តល់សេវានៅមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា

    mosvy Author/
    1 ខែ​មេសា 2026
  • ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ដ របស់មូលនិធិជនពិការ

    mosvy Author/
    1 ខែ​មេសា 2026
  • ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ដ របស់មូលនិធិជនពិការ នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    31 ខែ​មីនា 2026