ទីស្តីការក្រសួង÷ នាព្រឹក ថ្ងៃអង្គារ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឯក ក្រិត រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានទទួលបន្ទុកលើការងារគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ នាយកដ្ឋានមនុស្សចាស់និងអតីតយុទ្ធជន និងមជ្ឈមណ្ឌលជាតិគាំពារមនុស្សវ័យចាស់ អញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំពិភាក្សាលើកម្មវិធីទស្សនកិច្ចសមាគមមនុស្សចាស់ និងវេទិកាមនុស្សវ័យចាស់លើកទី៣ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នៅខេត្តបាត់ដំបង តាមការអញ្ជើញរបស់អង្គការមនុស្សចាស់កម្ពុជា។
កិច្ចប្រជុំនេះផ្តោតសំខាន់លើខ្លឹមសារដូចជា កម្មវិធី សមាសភាពអ្នកចូលរួម សុន្ទរកថារបស់អធិបតី និងឯកសារពាក់ព័ន្ធផ្សេងៗ៕