ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

Featured, ព័ត៌មានថ្មីៗ

កិច្ចប្រជុំពិភាក្សាប្រមូលធាតុចូលលើសេចក្តីសង្កេតសន្និដ្ឋាននៃ របាយការណ៍លើកទី២ របស់ប្រទេសកម្ពុជាស្តីពី «ការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌»

mosvy
25 ខែ​តុលា 2023

ទីស្តីការក្រសួង៖ ព្រឹកថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម សុខ ប៊ុនថា បានដឹកនាំកិច្ចប្រជុំពិភាក្សាប្រមូលធាតុចូលលើសេចក្តីសង្កេតសន្និដ្ឋាននៃ របាយការណ៍លើកទី២ របស់ប្រទេសកម្ពុជាស្តីពី «ការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌» ដើម្បីត្រៀមចូលរួមធ្វើបទបង្ហាញ ឬបទអន្តរគមន៍ ពីផែនការអនុវត្តសេចក្តីសន្និដ្ឋានរាជរដ្ឋាភិបាល ដោយមានការអញ្ជើញចូលរួមពីអង្គភាព និងនាយកដ្ឋានពាក់ព័ន្ធរួមមានតំណាងអគ្គលេខាធិការក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ តំណាងអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងមូលនិធិជាតិជំនួយសង្គម តំណាងអគ្គនាយកសេវាសង្គមកិច្ច តំណាងអគ្គនាយកស្តារសម្បទា ប្រធាននាយកដ្ឋានកិច្ចការពារកុមារ និងតំណាងនាយកដ្ឋានសុខុមាលភាពជនពិការ។

បន្ទាប់ពីទទួលបានធាតុចូល ឯកឧត្តមប្រធានអង្គប្រជុំ នឹងដឹកនាំមន្ត្រីជំនាញបច្ចេកទេសចូលរួមធ្វើបទបង្ហាញ ឬបទអន្តរគមន៍ពីផែនការអនុវត្តសេចក្តីសន្និដ្ឋានរាជរដ្ឋាភិបាល នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌» នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ នាពេលខាងមុខ៕

ព័ត៌មានជាប់ទាក់ទង

  • ថវិកាសង្ខេបរបស់ក្រសួង ស.អ.យ ក្នុងឆ្នាំ ២០២៦

    mosvy Author/
    24 ខែ​កញ្ញា 2026
  • ថវិកាពលរដ្ឋ ២០២៦ Citizen Budget Fiscal Year 2026

    mosvy Author/
    24 ខែ​កញ្ញា 2026
  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026