ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

Featured, ព័ត៌មានថ្មីៗ

ស្រី្តដែលសម្រាលកូននៅតាមផ្លូវត្រូវបានទទួលអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី និងលោកជំទាវ ជា ផល្គុន

mosvy
26 ខែ​តុលា 2023


ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣នេះឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ  បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ដល់អ្នកស្រី ផុន សូនី ដែលបានសម្រាលកូនតាមដងផ្លូវដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកចតុម្មុខ ក្នុងរាជធានីភ្នំពេញ។ 

ក្នុងឱកាសសួរសុខទុក្ខនោះឯកឧត្តម ឯម ច័ន្ទមករា បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងលោកជំទាវ ជា ផល្គុន ដែលឯកឧត្តមបានមានប្រសាសន៍ថាជានិច្ចកាលថ្នាក់ដឹកនាំប្រទេសក៏ដូចជាថ្នាក់ដឹកនាំក្រសួងតែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងតែងតែអនុវត្តន៍នូវអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលមានប្រសាសន៍ថា «មិនឱ្យមាននរណាម្នាក់ស្លាប់ដោយអត់បាននោះទេ»។ 

ក្នុងឱកាសនោះឯកឧត្តម ឯម ច័ន្ទមករា បានមានប្រសាសន៍ថា៖ «ទីណាមានទុក្ខលំបាកទីនោះមានមន្ត្រីរដ្ឋាភិបាល ជាពិសេសមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា តែងតែនៅជិតបងប្អូនជាប់ជានិច្ច»។ 

ឯកឧត្តមបានជូនពរដល់អ្នកស្រី ផុន សូនី ទាំងកូននិងម្ដាយមានសុខភាពល្អនិងថែរក្សាខ្លួនផងដែរ។ 

គួរឱ្យដឹងផងដែរថាអ្នកស្រី ផុន សូនី បានឈឺពោះឆ្លងទន្លេក្នុងពេលដែលអ្នកស្រីដើរតាមផ្លូវ ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។ បន្ទាប់ពីមានការរាយការណ៍ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកចតុម្មុខបានមកជួយសង្គ្រោះសម្រាលកូននៅហ្នឹងកន្លែងមុននឹងបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យ។ 

ដោយមានការយកចិត្តទុកដាក់ពីមន្ត្រីមន្ទីរសង្គមកិច្ច និងមន្ទីរផែនការរាជធានីភ្នំពេញ រូមទាំងអាជ្ញាធរបានជួយសម្របសម្រួលចេញបណ្ណសមធម៌ដើម្បីជួយដល់អ្នកស្រីក្នុងការប្រើប្រាស់សេវានៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យរដ្ឋ និងស្ថាប័នផ្ដល់សេវា ឬជំនួយផ្សេងៗបានដោយឥតគិតថ្លៃផងដែរ៕

ព័ត៌មានជាប់ទាក់ទង

  • វីដេអូ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ផ្លាស់ប្តូរជីវិតថ្មីដល់ជនមានពិការភាពគ្រប់រូប

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូគំនូរជីវចលនេះគឺជាការនិពន្ធលើកឡើងអំពីរឿងរ៉ាវជីវិតរបស់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូ ការផ្តល់សេវាស្តារលទ្ធភាពពលកម្មនៅតាមសហគមន៍ និងផ្តល់កញ្ចប់អំណោយសប្បុរសធម៍ជូនជនមានពិការភាព

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូ ការផ្តល់សេវានៅមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា

    mosvy Author/
    1 ខែ​មេសា 2026
  • ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ដ របស់មូលនិធិជនពិការ

    mosvy Author/
    1 ខែ​មេសា 2026
  • ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ដ របស់មូលនិធិជនពិការ នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    31 ខែ​មីនា 2026