ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

Featured, ព័ត៌មានថ្មីៗ

ការប្រកួត GITC សម្រាប់យុវជនមានពិការភាពត្រូវបានបញ្ចប់នៅថ្ងៃនេះខណៈលទ្ធផលនឹងប្រកាសនៅថ្ងៃស្អែក

mosvy
26 ខែ​តុលា 2023

អាប៊ូដាប៊ី៖ ការប្រកួតប្រជែងជាសាកលផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាពឆ្នាំ២០២៣ (Global IT Challenge for Youth with Disability 2023) នៅទីក្រុងអាប៊ូដាប៊ី សហព័ន្ធអារ៉ាប់អេមីរ៉ាត បានបញ្ចប់នៅថ្ងៃនេះ ខណៈលទ្ធផលនឹងត្រូវប្រកាសនៅថ្ងៃទី២៧ ខែតុលា ស្អែកនេះ។ យុវជនមានពិការភាពជម្រើសជាតិកម្ពុជា ៤រូបបានទៅប្រកួតផ្ទាល់ ខណៈ ១៩នាក់បានប្រកួតតាមអនឡាញពីព្រះរាជាណាចក្រកម្ពុជា។ 

ការប្រកួតប្រជែងសាកលផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាពឆ្នាំ២០២៣ នេះមានអ្នកចូលរួមសរុប ចំនួន ៥៣៦រូប ក្នុងនោះយុវជនមានពិការភាពចំនួន ៤៦១រូប (ប្រកួតផ្ទាល់ចំនួន ៩៥រូប និងប្រកួតតាមអនឡាញចំនួន ៣៦៦រូប) ដោយមានយុវជនមកពីប្រទេចំនួន១៨ គឺព្រះរាជាណាចក្រកម្ពុជា អារ៉ាប់អេមីរ៉ាត កូរ៉េ ប៉ាគីស្ថាន អេហ្ស៊ីប ណេប៉ាល់ ម៉ុងហ្គោលី កេនយ៉ា អេចូពី បង់ក្លាដែស ចិន ឥណ្ឌា វៀតណាម ថៃ ហ្វីលីពីន ម៉ាឡេស៊ី ឡាវ និងឥណ្ឌូនេស៊ី។

នៅថ្ងៃទី២៦ ខែតុលានេះផងដែរ តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការកម្ពុជា ២រូបក៏បានចូលរួមក្នុងវេទិកាបរិយាបន្ននិងនវានុវត្តន៍ ហៅកាត់ថា អាយអែនអាយ (InI) Inclusive and Innovation Forum ដែលរៀបចំនៅសហព័ន្ធអារ៉ាប់អេមីរ៉ាតក្នុងពេលដែលយុវជនមានពិការភាពកម្ពុជាកំពុងប្រកួតប្រជែងនោះផងដែរ ដើម្បីពិភាក្សានិងអនុម័តលើកិច្ចព្រមព្រៀងអាប៊ូដាប៊ីស្តីពីការអភិវឌ្ឍន៍ផ្នែកព័ត៌មានវិទ្យាឌីជីថលនៅពេលអនាគត់សម្រាប់ជនមានពិការភាព។

Global IT Challenge for Youth with Disabilities (GITC) គឺជាគម្រោងមួយដើម្បីពង្រឹងសមត្ថភាព ICT របស់យុវជនពិការ ចាក់គ្រឹះសម្រាប់វឌ្ឍនភាពសង្គម និងលើកកម្ពស់ការយល់ដឹងអំពីលទ្ធភាពប្រើប្រាស់ឌីជីថលសម្រាប់យុវជនពិការ។ 

GITC បានចាប់ផ្តើមនៅឆ្នាំ១៩៩២ នៅក្នុងប្រទេសកូរ៉េ ជាមួយនឹងគោលដៅកាត់បន្ថយការបែងចែកគម្លាតឌីជីថលសម្រាប់ជនមានពិការភាព។ ចាប់តាំងពីឆ្នាំ២០១១ មក GITC ត្រូវបានពង្រីកដល់យុវជនពិការជុំវិញពិភពលោកដើម្បីលើកកម្ពស់ការចូលរួមរបស់ពួកគេនៅក្នុងសង្គមតាមរយៈការចូលរៀនថ្នាក់ឧត្តមសិក្សានិងស្វែងរកឱកាសការងារ៕

ព័ត៌មានជាប់ទាក់ទង

  • វីដេអូ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ផ្លាស់ប្តូរជីវិតថ្មីដល់ជនមានពិការភាពគ្រប់រូប

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូគំនូរជីវចលនេះគឺជាការនិពន្ធលើកឡើងអំពីរឿងរ៉ាវជីវិតរបស់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូ ការផ្តល់សេវាស្តារលទ្ធភាពពលកម្មនៅតាមសហគមន៍ និងផ្តល់កញ្ចប់អំណោយសប្បុរសធម៍ជូនជនមានពិការភាព

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូ ការផ្តល់សេវានៅមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា

    mosvy Author/
    1 ខែ​មេសា 2026
  • ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ដ របស់មូលនិធិជនពិការ

    mosvy Author/
    1 ខែ​មេសា 2026
  • ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ដ របស់មូលនិធិជនពិការ នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    31 ខែ​មីនា 2026