ពិធីបើកសិក្ខាសាលាស្តីពី “ការចូលរួមគាំទ្រស្រ្តីបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលបានរបបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល”

ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣ លោកជំទាវ ញ៉េប សុភាព រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី “ការចូលរួមគាំទ្រស្រ្តីបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលបានរបបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល” នៅសណ្ឋាគារភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍។

សិក្ខាសិលានេះធ្វើឡើងក្នុងគោលបំណង÷ ១. បង្ហាញពីលទ្ធផលនៃការអង្កេតសិក្សាមុនការអនុវត្តគម្រោង លទ្ធផលនៃការអនុវត្តគម្រោងរយៈពេល ៦ខែកន្លងមក បញ្ហាប្រឈម ដើម្បីស្វែងរកដំណោះស្រាយ និងអនុសាសន៍ក្នុងការធ្វើឱ្យកាន់តែប្រសើរក្នុងដំណើរការផ្តល់និងការប្រើប្រាស់ប្រព័ន្ធគាំពារសង្គមដល់ស្រ្តីធ្វេីការនៅក្នុងសេវាកម្សាន្ត។ ២. ដើម្បីពង្រឹងកិច្ចសហការជាមួយស្ថាប័ន ដៃគូពាក់ព័ន្ធក្នុងការជំរុញនិងធ្វេីឱ្យកាន់តែមានភាពងាយស្រួលដល់ស្រ្តីជាក្រុមគោលដៅក្នុងការទទួលបានប័ណ្ណមូលនិធិសមធម៌សុខាភិបាលនិងការប្រើប្រាស់សេវានៅតាមទីតាំងផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព និងប្រសិទ្ធិភាព។

សិក្ខាសាលានេះរៀបចំឡើងដោយ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ មានកិច្ចសហការជាមួយមូលនិធិអង្គការសហប្រជាជាតិដើម្បីប្រជាជនអនុវត្តគម្រោងបន្តពូជនិងសិទ្ធិ៕

ព័ត៌មានជាប់ទាក់ទង