គ្រួសារអតីតមន្ត្រីរាជការស៊ីវិលចំនួន ១៨សព នៅខេត្តស្វាយរៀង ទទួលប្រាក់របបសន្តិសុខសង្គមរបស់រាជរដ្ឋាភិបាល

ស្វាយរៀង÷ នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ហេង វង្សធារិទ្ធ គណនេយ្យករ តំណាងឯកឧត្តម សុឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម និងលោក ប៉ែន សុវណ្ណនី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តស្វាយរៀង បានប្រគល់ប្រាក់របបសន្តិសុខសង្គមជូនគ្រួសារសពអតីតមន្ត្រីរាជការស៊ីវិលចំនួន ១៨សព ដែលសរុបជាទឹកប្រាក់ចំនួន ១៦៨ ៧២០ ០០០៛ (មួយរយហុកសិបប្រាំបីលាន ប្រាំពីររយម្ភៃពាន់រៀលគត់)៕

ព័ត៌មានជាប់ទាក់ទង