ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី អញ្ជើញអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុងខួបទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស

ភ្នំពេញ៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានអញ្ជើញអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមក្នុងខួបទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។

ថ្លែងក្នុងពិធីនេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីក្ដីបារម្ភទាក់ទងទៅនឹងសង្គ្រាមបែបថ្មីគឺទាក់ទងទៅនឹងបច្ចេកវិទ្យាឧក្រិដ្ឋកម្មឆ្លងដែន និងភារវកម្ម ដោយបញ្ចាឲ្យកងទ័ពពង្រឹងសមត្ថភាពត្រៀមឆ្លើយតបនឹងសង្គ្រាមបែបថ្មីនេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាបច្ចុប្បន្នសង្គ្រាមបែបប្រពៃណីហាក់ពុំមានឥទ្ធិពលច្រើននោះទេនៅកម្ពុជា។ក៏ប៉ុន្តែសម្រេចបានសង្កេតឃើញនៅមានសង្គ្រាមបែបថ្មីមួយទៀតដែលទាក់ទងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែន បញ្ហាភារវកម្ម និងសង្គ្រាមបច្ចេកវិទ្យា។

សម្ដេចថា៖ «ពីមុនគឺយើងត្រៀមសម្រាប់សង្គ្រាមបែបប្រពៃណី តែត្រូវការត្រៀមឆ្លើយតបនឹងសង្គ្រាមបែបថ្មី រួមទាំងការជួយសង្គ្រោះក្នុងពេលគ្រោះមហន្តរាយ»។

សម្ដេចអធិបតីជំរុញឲ្យកងទ័ពទាំងអស់ពង្រឹងនិងសមត្ថភាព និងផ្ដោតជាពិសេសបំផុតទៅលើការធ្វើទំនើបកម្មសមត្ថភាពជាពិសេសគឺសមត្ថភាពការពារខ្លួន និងបច្ចេកវិទ្យា៕

ព័ត៌មានជាប់ទាក់ទង