ភ្នំពេញ៖ ថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម សន សុផល អគ្គនាយកនៃអគ្គនាយកដ្ឋានស្តារសម្បទា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតី និងលោកជំទាវ កែវ សុខពិសី អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធីបើកផ្តល់របបគោលនយោបាយជូនចំពោះជនពិការក្រីក្រនៅតាមសហគមន៍ នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក សាន់ រតនា ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ លោកស្រីប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ លោកអភិបាលខណ្ឌព្រែកព្នៅ លោកចៅសង្កាត់ លោកមេភូមិ និងជនមានពិការភាពចំនួន ៦២៤នាក់ចូលរួម។
ក្នុងពិធីនេះដែរ ឯកឧត្តមអគ្គនាយក សន សុផល បានពាំនាំប្រសាសន៍សួរសុខទុក្ខ របស់ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាជូនចំពោះបងប្អូនជនមានពិការភាពដែលបានចូលរួមក្នុងពិធី និងប្អូនជនមានពិការភាពទូទាំងប្រទេសផងដែរ។ ជាមួយគ្នានោះ ឯកឧត្តម ក៏បានផ្តាំផ្ញើ ដល់លោកចៅសង្កាត់ លោកអភិបាលខណ្ឌ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា យកចិត្តទុកដាក់ខ្ពស់ជំរុញការកំណត់អត្តសញ្ញាណកម្មជនពិការសម្រាប់ទទួលបណ្ណសំគាល់ជនពិការ ដេីម្បីពួកគាត់ទទួលបានអត្ថប្រយោជន៍ជាច្រេីនពីរដ្ឋាភិបាល៕