អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាអញ្ជើញសំណេះសំណាលសួរសុខទុក្ខ គ្រួសារអតីតយុទ្ធជនកម្ពុជានៅខេត្តបាត់ដំបង

បាត់ដំបង÷ ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ភួង សិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបាត់ដំបង បានចូលរួមពិធីសំណេះសំណាលសួរសុខទុក្ខ គ្រួសារអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង នៅស្រុកគាស់ក្រឡ ឃុំគាស់ក្រឡ ភូមិគោករកាចំនួន ១០៤គ្រួសារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្កហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។

នាឱកាសនោះដែរ ឯកឧត្តម បាននាំយក គ្រឿងបរិភោគ សម្ភារៈប្រើប្រាស់ចែកជូនដល់អតីតយុទ្ធជនទាំង ១០៤គ្រួសារ ដែលម្នាក់ៗទទួលបាន អង្គរ ២៥គីឡូ មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ ទឹកបរិសុទ្ធដបធំ ១កេស និងគ្រាប់ពូជដំណាំជាដើម។ល។

ព័ត៌មានជាប់ទាក់ទង