ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

Featured, ព័ត៌មានថ្មីៗ

ឯកឧត្តម ឯម ច័ន្ទមករា ដឹកនាំកិច្ចប្រជុំជាមួយអង្គការដៃគូពាក់ព័ន្ធដើម្បីរៀបចំ«ទិវាជនមានពិការភាព»

mosvy
21 ខែ​វិច្ឆិកា 2023

ភ្នំពេញ៖ តំណាងឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រដ្ឋលេខាធិការនិងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំជាមួយអង្គការដៃគូពាក់ព័ន្ធនានាដើម្បីត្រៀមរៀបចំ«ទិវាជនមានពិការភាព៣ធ្នូ» ដែលគ្រោងធ្វើឡើងនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រោមប្រធានបទ«ដំណោះស្រាយប្រកបដោយនវានុវត្តន៍ដើម្បីសង្គមមួយមានផាសុកវត្ថុនិងសមធម៌»។

តំណាងរដ្ឋមន្ត្រី ឯកឧត្តម ឯម ច័ន្ទមករា បានគូសបញ្ជាក់ថា ក្រុមប្រឹក្សាសកម្មភាពជនពិការ បានបង្កើតគណៈកម្មការ ដោយក្នុងនោះមានអនុគណៈកម្មការផ្សព្វផ្សាយ អនុគណៈកម្មការពិធីការ និងបដិសណ្ឋារកិច្ច អនុគណៈកម្មការសន្តិសុខ និងសណ្តាប់ធ្នាប់ និងសុខភាព  អនុគណៈកម្មការពិព័រណ៍ និងសិល្បៈ និងអនុគណៈកម្មការផ្គត់ផ្គង់។

ឯកឧត្តម ឯម ច័ន្ទមករា បានមានប្រសាសន៍ថា កម្ពុជាប្រារព្ធទិវាជនមានពិការភាពកម្ពុជាឡើង ដើម្បីរំឭកអំពីមហាវិនាសកម្មនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើន ក្នុងនោះរួមមាន ជនមានពិការភាព ស្រ្តីមេម៉ាយ និងកុមារកំព្រា៕

ព័ត៌មានជាប់ទាក់ទង

  • វីដេអូ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ផ្លាស់ប្តូរជីវិតថ្មីដល់ជនមានពិការភាពគ្រប់រូប

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូគំនូរជីវចលនេះគឺជាការនិពន្ធលើកឡើងអំពីរឿងរ៉ាវជីវិតរបស់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូ ការផ្តល់សេវាស្តារលទ្ធភាពពលកម្មនៅតាមសហគមន៍ និងផ្តល់កញ្ចប់អំណោយសប្បុរសធម៍ជូនជនមានពិការភាព

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូ ការផ្តល់សេវានៅមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា

    mosvy Author/
    1 ខែ​មេសា 2026
  • ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ដ របស់មូលនិធិជនពិការ

    mosvy Author/
    1 ខែ​មេសា 2026
  • ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ដ របស់មូលនិធិជនពិការ នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    31 ខែ​មីនា 2026