គ្រួសារអតីតយុទ្ធជន ចំនួន ៧គ្រួសារនៅខេត្តកំពង់ឆ្នាំង ទទួលបានមូលប្បទានបត្រ ប្រាក់បូជាសព  មួយលើកដំបូង ប្រាក់ធានារ៉ាប់រងសង្គម

កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង បានប្រគល់មូលប្បទានបត្រ ប្រាក់បូជាសព  មួយលើកដំបូង ប្រាក់ធានារ៉ាប់រងសង្គម ជូនគ្រួសារអតីតយុទ្ធជន ចំនួន ៧គ្រួសារ ក្នុងនោះ ក្រុងកំពង់ឆ្នាំងចំនួន ៣គ្រួសារ ស្រុកកំពង់ត្រឡាចចំនួន ១គ្រួសារ ស្រុកសាមគ្គីមានជ័យចំនួន ១គ្រួសារ ស្រុករលាប្អៀរ ចំនួន ២គ្រួសារ សរុបទឹកប្រាក់ ៦២ ៣៥៦ ០៨០៛ (ហុកសិបពីរលានបីរយហាសិបប្រាំមួយពាន់ ប៉ែតសិប រៀលគត់)៕

ព័ត៌មានជាប់ទាក់ទង