ភ្នំពេញ៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានអនុញ្ញាតឲ្យប្រតិភូអង្គការ Exceed Worldwide ដឹកនាំដោយលោកបណ្ឌិត Dr. David Boone ប្រធានក្រុមប្រឹក្សាភិបាល អង្គការ Excced Worldwide នៃអង្គការ ICRC និងសហការីចូលជួបសំដែងការគួរសមដើម្បីពិភាក្សាការងារ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។
នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានអបអរសាទរខួបគម្រប់៣០ឆ្នាំនៃការបង្កើតដែប៉ាតឺម៉ង់វិស្វកម្មឧបករណ៍សិប្បនិម្មិត និងរណបនៃវិទ្យាស្ថានជាតិសង្គមកិច្ច និងកិច្ចសហការគាំទ្ររបស់អង្គការ Exceed Worldwide នាពេលកន្លងមក។
ភាគីទាំងពីរក៏បានពិភាក្សាផ្លាស់ប្តូរយោបល់អំពីកិច្ចខិតខំប្រឹងប្រែង និងបន្តកិច្ចសហប្រតិបត្តិការល្អថែមទៀតលើការលើកកម្ពស់ការផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព និងបរិយាប័ន្នសង្គម៕