ស្ទឹងត្រែង÷ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម តន ឆៃ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែង និងលោក ស៊ុត វណ្ណា ប្រធានមន្ទីរសង្គមកិច្ចខេត្តស្ទឹងត្រែង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម សហការជាមួយការិយាល័យបេឡាជាតិអតីតយុទ្ធជន បានរៀបចំប្រគល់ប្រាក់ធានារ៉ាប់រងសង្គមជូនគ្រួសារសពអតីតយុទ្ធជនចំនួន ៩គ្រួសារ មាន ៨គ្រួសារនៅក្នុងក្រុងស្ទឹងត្រែង និង ១គ្រួសារនៅស្រុកសៀមប៉ាង ក្នុងនោះមានមូលប្បទានប័ត្រប្រាក់ធានារ៉ាប់រងសង្គម ចំនួន ៦សន្លឹក ដែលមានទឹកប្រាក់សរុប ៥១ ៦៦២ ៨៨០រៀល ជូនគ្រួសារសពអតីតយុទ្ធជន ចំនួន ៦គ្រួសារ និងប្រាក់ធានារ៉ាប់រងផ្ទាល់ដៃចំនួន ១៤ ៨៤៧ ៣៦០រៀល ជូនគ្រួសារសពអតីតយុទ្ធជន ចំនួន ៣គ្រួសារ និងប្រាក់បេឡាមរណៈសង្រ្គោះ ចំនួន ២គ្រួសារ ស្ថិតក្នុងក្រុងស្ទឹងត្រែងនិងស្រុកសៀមប៉ាង សរុបថវិកា ចំនួន ៨ ០០០ ០០០រៀល៕