កំពង់ឆ្នាំង÷ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នេះសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដឹកនាំដោយលោកជំទាវ ជូ ប៊ុនអេង និងមានការចូលរួមពីលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តខេត្ត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយចែកជូនកុមារកំព្រា ដែលស្នាក់នៅមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង។
អំណោយដែលផ្តល់ជូនមាន មី ១០កេស ទឹកត្រី ទឹកស៊ីអ៉ីវ ១០យួរ អង្ករ ៥០០គីឡូក្រាម ទឹកសុទ្ធ ២០យួរ និងចែកជូនថវិកាដល់កុមារក្នុងម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល និងអ្នកគ្រូចំនួន ៣នាក់ ម្នាក់ៗទទួលបានថវិកាចំនួន ២០ម៉ឺនរៀល។
លោកជំទាវ ជូ ប៊ុនអេង ក៏បានឧបត្ថម្ភថវិកាដល់មណ្ឌលកុមារកំព្រា ចំនួន ១លានរៀល និងលោកជំទាវ កែ ច័ន្ទមុនី ចំនួន ៥០ម៉ឺនរៀលផងដែរ៕