កិច្ចប្រជុំពិភាក្សា គណៈកម្មាធិការរៀបចំពិធីសម្ពោធដាក់ឪ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត

ភ្នំពេញ៖ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយគណៈកម្មាធិការរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែតដោយមានការអញ្ជើញពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកជំទាវអគ្គលេខាធិការ គ.ជ.ប.ជ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ឯកឧត្តម អគ្គលេខាធិការ អគ្គនាយក លោកស្រីអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត តំណាងមេញ្ជាការកងរាជអាវុធហត្ថខេត្ត តំណាងស្នងការ នគរបាលខេត្ត ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ។

មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត គ្រោងដាក់សម្ពោធនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ៕

ព័ត៌មានជាប់ទាក់ទង