ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

គ្រួសារជនចាស់ជរាទីទាល់ក្រ និងជនមានពិការភាព នៅខេត្តស្ទឹងត្រែងទទួលបានការចុះសួរសុខទុក្ខនិងការឧបត្ថម្ភ

mosvy
12 ខែ​ធ្នូ 2023

ស្ទឹងត្រែង÷ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តស្ទឹងត្រែង បានសហការជាមួយ រដ្ឋបាលក្រុង និងរដ្ឋបាលសង្កាត់ស្ទឹងត្រែង ចុះសួរសុខទុក្ខ គ្រួសារជនចាស់ជរាទីទាល់ក្រចំនួន ៣គ្រួសារ និងជនមានពិការភាពចំនួន ១គ្រួសារ និងបានផ្ដល់ជូននូវគ្រឿងឧបភោគបរិភោគ និងថវិកា ក្នុង ១គ្រួសារទទួលបានអង្ករ ២៥គ.ក្រ មី ១កេះ ទឹកត្រី ១យួរ ត្រីខកំប៉ុង ១យួរ ភួយ ១ និងថវិកា ៥០ ០០០រៀល។

ដោយឡែកគ្រួសារចាស់ជរា ដែលមានចៅតូចៗនៅក្នុងបន្ទុកគ្រួសារចំនួន ៥នាក់ ទទួលបាន អង្ករ ៥០គ.ក្រ មី ២កេះ ទឹកត្រី ២យួរ ត្រីខកំប៉ុង ២យួរ ភួយ ២ និងថវិកា ១០០ ០០០រៀល៕

ព័ត៌មានជាប់ទាក់ទង

  • វីដេអូ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ផ្លាស់ប្តូរជីវិតថ្មីដល់ជនមានពិការភាពគ្រប់រូប

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូគំនូរជីវចលនេះគឺជាការនិពន្ធលើកឡើងអំពីរឿងរ៉ាវជីវិតរបស់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូ ការផ្តល់សេវាស្តារលទ្ធភាពពលកម្មនៅតាមសហគមន៍ និងផ្តល់កញ្ចប់អំណោយសប្បុរសធម៍ជូនជនមានពិការភាព

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូ ការផ្តល់សេវានៅមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា

    mosvy Author/
    1 ខែ​មេសា 2026
  • ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ដ របស់មូលនិធិជនពិការ

    mosvy Author/
    1 ខែ​មេសា 2026
  • ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ដ របស់មូលនិធិជនពិការ នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    31 ខែ​មីនា 2026