![](https://mosvy.gov.kh/wp-content/uploads/2023/12/photo_2023-12-12_11-50-31.jpg)
កំពង់ឆ្នាំង÷ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ លោកវរ:សេនីយ៍ឯក ស្រី ម៉ាច មេបញ្ជាការង តំបន់ប្រតិបត្តិការសឹករងខេត្ត និងលោក សុវណ្ណវឌ្ឍនា ប្រធានការិយាល័យបេឡាជាតិ អតីតយុទ្ធជនខេត្ត តំណាង ឯកឧត្តម អ៊ុ សុភា ប្រធានសមាគមអតីតយុទ្ធជនខេត្ត រួមជាមួយក្រុមការងារថ្នាក់ខេត្តស្រុកនិងកងកម្លាំងប្រដាប់អាវុធទាំងបី បានចុះប្រគល់ថវិកាបេឡាមរណភាពសង្រ្គោះចំនួន ១២ ០០០ ០០០រៀល និងលិខិតចូលរួមមរណទុក្ខ ជូនគ្រួសារសមាជិកអតីតយុទ្ធជនចំនួន ៣គ្រួសារ ស្ថិតនៅក្នុងស្រុករលាប្អៀរ និងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង រួមមាន
- ១-លោកស្រី ពេជ្រ ស៊ុនគិរី ត្រូវជាកូនរបស់សពអតីតគ្រួសារពលីឈ្មោះ ស៊ុន លី ទទួលមរណភាពនៅ ភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ។
- ២-លោកស្រី ជៀប ជឺ ត្រូវជាប្រពន្ធរបស់សពនិវត្តជនឈ្មោះ នៅ នឿន ទទួលមរណភាពនៅភូមិត្រពាំងអំពិល ឃុំប្រស្និប ស្រុករលាប្អៀរ។
- ៣-លោកស្រី ផុន សួយសាក់សុី ត្រូវជាកូនរបស់សពនិវត្តជនឈ្មោះ មាច សូត្រ ទទួលមរណភាពនៅភូមិត្រពាំងសំរោង ឃុំលង្វែកស្រុកកំពង់ត្រឡាច។
ជាចុងបញ្ចប់ ក្រុមគ្រួសារនៃសពបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា និងសូមគោរពជូនពរសម្តេចជួបប្រទះនូវពុទ្ធពរទាំងបួន ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
![](https://mosvy.gov.kh/wp-content/uploads/2023/12/photo_2023-12-12_11-50-24-1.jpg)
![](https://mosvy.gov.kh/wp-content/uploads/2023/12/photo_2023-12-12_11-50-28.jpg)
![](https://mosvy.gov.kh/wp-content/uploads/2023/12/photo_2023-12-12_11-50-29.jpg)
![](https://mosvy.gov.kh/wp-content/uploads/2023/12/photo_2023-12-12_11-50-30.jpg)
![](https://mosvy.gov.kh/wp-content/uploads/2023/12/photo_2023-12-12_11-50-25-1.jpg)
![](https://mosvy.gov.kh/wp-content/uploads/2023/12/photo_2023-12-12_11-50-26.jpg)
![](https://mosvy.gov.kh/wp-content/uploads/2023/12/photo_2023-12-12_11-50-27.jpg)