ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

គុណភាពធនធានមនុស្ស ការលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈក្នុងការអភិវឌ្ឍ និងប្រកួតប្រជែងប្រកបដោយចីរភាព ដោយសង្កត់ធ្ងន់ ទៅលើគុណវុឌ្ឍិគ្រូបង្រៀន កម្មវិធីសិក្សា ឧបករណ៍សម្ភារៈ និងវិធីសាស្រ្តបង្រៀន

mosvy
20 ខែ​សីហា 2024

វិទ្យាស្ថានជាតិសង្គមកិច្ច៖ នៅរសៀលថ្ងៃចន្ទ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ វេលាម៉ោង ២: ០0នាទី រសៀលត្រូវ នឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សរ បូរីរក្ស នាយក វិទ្យាស្ថានជាតិសង្គមកិច្ច បានសហការរៀបចំសិក្ខាសាលាជាមួយ និងសមាគមផ្សព្វផ្សាយកូរ៉េ និងអ្នកប្រកបរបរសាធារណៈ និងក្រុមហ៊ុន ឋានន្តរ វរ័្មន ឌីជីថល២១ ឯ.ក«បរិវត្តកម្មឌីជីផល ក្នុងយុទ្ធសាស្ត្រគាំពារសង្គមនៅក្នុងប្រព័ន្ធសេវាថែទាំ និងចុះកិច្ចព្រមព្រៀងភាពជាដៃគូរវាងគ្នានឹងគ្នា» ក្នុងគោលបំណងដូចតទៅ៖

១.ផ្តល់ការអប់រំ និងវេទិកាអភិវឌ្ឍអាជីពដែលសមស្របនឹងកាលៈ ទេសៈក្នុងបរិបទរបស់កម្ពុជា។

២.សហការជាមួយគម្រោងសកលទាក់ទងនឹងគម្រោងការផ្សព្វផ្សាយនិងខ្លឹមសារទ្វេភាគី កូរ៉េ និងកម្ពុជា។

៣.គាំទ្រ និងផ្លាស់ប្តូរការអភិវឌ្ឍលើ កកម្ពស់ធនធា នមនុស្សឲ្យកាន់ តែប្រសើរ

៤.ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាឌីជីថលផ្សេងៗនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដើម្បីឆ្លើយតបទៅនិងតម្រូវការទៅផ្សារ

ស្របតាមយុគសម័យឌីជីថល វិទ្យាស្ថានជាតិសង្គមកិច្ច បានរៀបចំ ផែនការសកម្មភាពអប់រំឌីជីថល ដែលបានកំណត់ ចក្ខុវិស័យ ដែល មានកម្រិតគុណភាពខ្ពស់ ក្នុងការសម្របខ្លួននៃប្រព័ន្ធអប់រំ និង បណ្តុះបណ្តាលទៅកាន់យុគសម័យ ឌីជីថលថ្មីនេះ និង ដើម្បី ជំរុញ អក្ខរកម្មឌីជីថល លើការងារការបណ្តុះបណ្តាលតាមប្រព័ន្ធOnline ដោយបង្កើតជាកន្លែងអប់រំតាមស្តង់ដារបែបឌីជីថល នៅវិទ្យាស្ថាន ជាតិសង្គម។

ព័ត៌មានជាប់ទាក់ទង

  • វីដេអូ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ផ្លាស់ប្តូរជីវិតថ្មីដល់ជនមានពិការភាពគ្រប់រូប

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូគំនូរជីវចលនេះគឺជាការនិពន្ធលើកឡើងអំពីរឿងរ៉ាវជីវិតរបស់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូ ការផ្តល់សេវាស្តារលទ្ធភាពពលកម្មនៅតាមសហគមន៍ និងផ្តល់កញ្ចប់អំណោយសប្បុរសធម៍ជូនជនមានពិការភាព

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូ ការផ្តល់សេវានៅមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា

    mosvy Author/
    1 ខែ​មេសា 2026
  • ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ដ របស់មូលនិធិជនពិការ

    mosvy Author/
    1 ខែ​មេសា 2026
  • ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ដ របស់មូលនិធិជនពិការ នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    31 ខែ​មីនា 2026