ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់ៗ

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងទិសដៅអនុវត្តបន្តរបស់គណៈកម្មាធិការដឹកនាំកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាa

mosvy
26 ខែ​ឧសភា 2025

ទីស្តីការក្រសួងសង្គមកិច្ច៖ នាព្រឹកថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម អុល រ៉ូ រដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មាធិការដឹកនាំកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីបើក កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងទិសដៅអនុវត្តបន្តរបស់គណៈកម្មាធិការដឹកនាំកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

កិច្ចប្រជុំនេះមានសមាសភាពចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានសេវាសង្គមកិច្ច អគ្គនាយកដ្ឋានស្តារសម្បទា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកម្មភាពជនពិការ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ លោក លោកស្រីអគ្គនាយករង នាយកដ្ឋានពាក់ព័ន្ធទាំងអស់ និងសមាជិក សមាជិកាទាំងអស់សរុប ៦៥នាក់។

កិច្ចប្រជុំនេះមានគោលបំណងដូចខាងក្រោម៖

១. របាយការណ៍វឌ្ឍនភាពឆ្នាំ២០២៤

២. របាយការណ៍វឌ្ឍនភាពនៃការអនុវត្តការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តរបស់ក្រុមការងារកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

៣. ផែនការសកម្មភាពសម្រាប់អនុវត្តវិធានការដោះស្រាយបញ្ហាប្រឈម សំណើសំណូមពររបស់រដ្ឋបាល ថ្នាក់ក្រោមជាតិតាមរយៈវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០២៥៕

ព័ត៌មានជាប់ទាក់ទង

  • វីដេអូ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ផ្លាស់ប្តូរជីវិតថ្មីដល់ជនមានពិការភាពគ្រប់រូប

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូគំនូរជីវចលនេះគឺជាការនិពន្ធលើកឡើងអំពីរឿងរ៉ាវជីវិតរបស់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូ ការផ្តល់សេវាស្តារលទ្ធភាពពលកម្មនៅតាមសហគមន៍ និងផ្តល់កញ្ចប់អំណោយសប្បុរសធម៍ជូនជនមានពិការភាព

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូ ការផ្តល់សេវានៅមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា

    mosvy Author/
    1 ខែ​មេសា 2026
  • ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ដ របស់មូលនិធិជនពិការ

    mosvy Author/
    1 ខែ​មេសា 2026
  • ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ដ របស់មូលនិធិជនពិការ នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    31 ខែ​មីនា 2026