ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានដទៃ, ព័ត៌មានថ្មីៗ, ព័ត៌មានពាក់ព័ន្ធ, ព័ត៌មានសំខាន់ៗ

ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

mosvy Author
14 ខែ​សីហា 2026

នារសៀលថ្ងៃព្រហស្បតិ៍ ១៣ សីហា ២០២៦ នៅទីស្តីការក្រសួង ស.អ.យ. ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន ព្រមទាំងថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយកីឡាករ និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦។

ពិធីនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សុខភាព សាមគ្គីភាព មិត្តភាព និងស្មារតីកីឡា ព្រមទាំងបង្កើតឱកាសឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកីឡាករ បានជួបជុំ ផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងទំនាក់ទំនងការងារ តាមរយៈសកម្មភាពកីឡា។

ការប្រកួតកីឡាបាល់ទាត់នេះ ក៏ជាការចូលរួមលើកទឹកចិត្តដល់មន្ត្រីរាជការ និងយុវជន ឱ្យចូលរួមក្នុងសកម្មភាពកីឡា ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាព ការរស់នៅប្រកបដោយសុខភាពល្អ និងស្មារតីសាមគ្គីភាពក្នុងស្ថាប័ន។

សូមជូនពរកីឡាករគ្រប់ក្រុម ទទួលបានជោគជ័យ និងប្រកួតប្រជែងប្រកបដោយស្មារតីកីឡា គោរព វិន័យ សាមគ្គីភាព និងមិត្តភាព។ ⚽️🏆

ព័ត៌មានជាប់ទាក់ទង

  • ថវិកាសង្ខេបរបស់ក្រសួង ស.អ.យ ក្នុងឆ្នាំ ២០២៦

    mosvy Author/
    24 ខែ​កញ្ញា 2026
  • ថវិកាពលរដ្ឋ ២០២៦ Citizen Budget Fiscal Year 2026

    mosvy Author/
    24 ខែ​កញ្ញា 2026
  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026