HomeFeatured

Featured

រាជរដ្ឋាភិបាលចេញអនុក្រឹត្យស្តីពីការកែសម្រួលសមាសភាពក្រុមប្រឹក្សាភិបាលនៃមូលនិធិជាតិជំនួយសង្គម សម្រាប់អាណត្តិទី ១៖

១- ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាប្រធានក្រុមប្រឹក្សាភិបាលជំនួស ឯកឧត្តម សំហេង បុរស។ ២- ឯកឧត្តម ស៊ឹម សុធន អគ្គនាយកមូលនិធិជាតិជំនួយសង្គមជាសមាជិកជំនួសឯកឧត្តម ឈួរ សុបញ្ញា ។

ឯកឧត្តម ឯម ច័ន្ទមករា ក្រើនរំលឹកមន្ត្រីឱ្យបង្កើនការយកចិត្តទុកដាក់ដល់ជនមានពិការភាព ពិសេសជនមានពិការភាពច្រៀងតាមផ្លូវ និងជនមានពិការភាពក្រីក្រនៅតាមសហគមន៍

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានកិច្ចការវិស័យពិការភាពរបស់ក្រសួងឯកឧត្តម ឯម ច័ន្ទមករា បានក្រើនរំលឹកដល់មន្ត្រីជំនាញឱ្យយកចិត្តទុកដាក់ដល់ជនមានពិការភាព ជាពិសេសជនមានពិការភាពដែលច្រៀងតាមកែងស្តុបឬផ្លូវ និងជំរុញឱ្យអនុវត្តនូវគោលនយោបាយជូនជនមានពិការភាពក្រីក្រនៅតាមសហគមន៍ ព្រមទាំងឱ្យធ្វើបច្ចុប្បន្នភាពនៃចំនួនមន្ត្រីរាជការ ឬបុគ្គលិកដែលកំពុងបម្រើការនៅតាមក្រសួង ស្ថាប័នរដ្ឋ និងឯកជន។ ឯកឧត្តម ឯម ច័ន្ទមករា បានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំជាមួយឥស្សរជនដែលទទួលខុសត្រូវក្នុងចង្កោមវិស័យពិការភាព និងនាយកដ្ឋានជំនាញក្រោមឱវាទ នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣...

នាយករដ្ឋមន្ត្រីអំពាវនាវឱ្យមានការចូលរួមជួយឧបត្ថម្ភ និងគាំទ្រដល់មនុស្សចាស់

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន និងពលរដ្ឋគ្រប់រូបចូលរួមបង្ហាញនូវអំពើល្អ និងកាយវិការល្អលើអ្នកដទៃជាពិសេសជួយមនុស្សចាស់ជរា ដែលជាកាយវិការដ៏ល្អ និងជាគំរូដល់មនុស្សជំនាន់ក្រោយបានរៀនសូត្រអនុវត្តន៍បន្តផងដែរ។ ក្នុងសារលិខិតអបអរទិវាមនុស្សចាស់អន្តរជាតិថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ដែលចុះហត្ថលេខានៅថ្ងៃទី២៨ ខែកញ្ញា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រពៃណីទំនៀមទម្លាប់ដ៏ល្អ កេរមរតកសម្បត្តិវប្បធម៌ដែលសម្បូរបែបនិងសមិទ្ធផលទាំងឡាយហើយត្រូវបានរក្សាគង់វង្សមកដល់សព្វថ្ងៃនេះគឺកើតចេញពីការអប់រំប្រៀនប្រដៅពីបុព្វបុរស និងចាស់ព្រឹទ្ធាចារ្យ ដែលជាក្សត្រ ប្រជាជន...

មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការហើយធ្វើពិធីប្រគល់-ទទួលដោយនាយករដ្ឋមន្ត្រីកម្ពុជា-ថៃ

ប៉ោយប៉ែត៖ មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការហើយ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ ឯកឧត្តម សេដ្ឋា ថាវីស៊ីន (Srettha THAVISIN) នៅវិមានសន្តិភាព ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្ត្រីថៃបានអញ្ចើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា។ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម...

ឯកឧត្តម ឯម ច័ន្ទមករា៖ ភាពជោគជ័យនៃវិស័យពិការភាពគឺមិនមែនបានមកដោយចៃដន្យទេ!

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានិងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា ទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត គង់ វិចិត្រា ស្ថាបនិកអង្គការមូលនិធិកុមារពិការ និងលោកស្រី Giovanna Cowley ប្រធានកម្មវិធីនៃអង្គការដំណត់ទឹក នៅទីស្តីការក្រសួង។ ឯកឧត្តម ឯម ច័ន្ទមករា បានបង្ហាញនូវការគាំទ្រដល់អង្គការទាំងពីរខាងលើដើម្បីបន្តដំណើរការក្នុងជួយដល់ស្ថានភាពរស់នៅរបស់កុមារឬយុវវ័យជនមានពិការភាពនៅកម្ពុជា។...

តំណាងក្រសួងសង្គមកិច្ចនិងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការចូលរួមសិក្ខាសាលាភាពជាដៃគូសក្តានុភាពអន្តរក្រសួងរបស់ UNDP

​ ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឯម ច័ន្ទមករា និងឯកឧត្តម ញឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាភាពជាដៃគូសក្តានុភាពអន្តរក្រសួង ដែលជាកិច្ចប្រជុំពិភាក្សាតុមូលកម្រិតឥស្សរជនជាន់ខ្ពស់ដៃគូរបស់កម្មវិធីអភិវឌ្ឍប្រចាំនៅកម្ពុជា UNDP នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភោគីត្រា ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី ឈៀង យ៉ាណារា អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា...

ការកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ជំរុញឱ្យជនមានពិការភាពរស់នៅដោយគ្មានការរើសអើង

កណ្តាល៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកណ្ដាល ព្រមជាមួយអភិបាលខេត្ត បានរៀបចំវគ្គបណ្តុះបណ្តាលរំលឹកស្តីពី «ការកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន» នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។  ប្រធានមន្ទីរសង្គមកិច្ចខេត្តកណ្តាល លោក លី សុខធី បានលើកឡើងថា គោលបំណងនៃការរៀបចំវគ្គបណ្តុះបណ្តាលនេះ គឺចង់រំលឹកមេរៀនឡើងវិញ ដើម្បីពង្រឹងសមត្ថភាពបង្កើនចំណេះដឹងដល់ជនបង្គោលថ្នាក់ក្រុងស្រុក និងឃុំសង្កាត់ ជាពិសេសមន្រ្តីទទួលបន្ទុកកម្ម វិធីឃុំសង្កាត់ ឲ្យយល់ដឹងកាន់តែច្បាស់អំពីនីតិវិធីការអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន។ លោកបន្តថា...

រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចលើកទឹកចិត្តអ្នកដែលទទួលសេវាបន្សាបគ្រឿងញៀនឱ្យបំភ្លេចរឿងចាស់ខិតខំកសាងអនាគតឡើងវិញ

ខេត្តព្រះសីហនុ៖ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ជា សុមេធី បានដឹកនាំឥស្សរជននៃក្រសួងសង្គមកិច្ច ចុះទស្សនកិច្ច និងពិនិត្យវឌ្ឍនភាពរបស់មជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ នៅកែវផុស។ ក្នុងឱកាសសំណេះសំណាលជាមួយជនរងគ្រោះដែលទទួលសេវាបន្សាបគ្រឿងញៀននៅមជ្ឈមណ្ឌលខាងលើ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ជា សុមេធី បានមានប្រសាសន៍លើកទឹកចិត្តដល់អ្នកដែលកំពុងទទួលសេវាបន្សាបគ្រឿងញៀននៅកែវផុសឱ្យប្រឹងប្រែងហាត់កីឡា ហាត់ពត់ ឡុតដំខ្លួនឱ្យមានភាពអត់ធ្មត់...

រដ្ឋមន្រ្តីសង្គមកិច្ច ចុះទស្សនកិច្ចអង្គការម្លប់តាប៉ាងដែលមានបេសកកម្មផ្ដល់សេវាជាច្រើនដល់កុមារ យុវជនរងគ្រោះ ក្នុងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន ជាសុមេធី ព្រមទាំងឥស្សរជននៃក្រសួងសង្គមកិច្ច អញ្ជើញធ្វើទស្សនកិច្ចនៅអង្គការម្លប់តាប៉ាង ស្ថិតនៅភូមិ០៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣។ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាឯកឧត្តម ជា...

រដ្ឋមន្រ្តីសង្គមកិច្ចរម្លឹកពីគោលនយោបាយចំនួន ៦ចំណុចរបស់រដ្ឋាភិបាលដល់មន្ទីរសង្គមកិច្ចខេត្តព្រះសីហនុ

ព្រះសីហនុ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុនីតិសម្បទា ឯកឧត្តម ជា សុមេធី បានដឹកនាំឥស្សរជននៃក្រសួងសង្គមកិច្ច ចុះទស្សនកិច្ច និងពិនិត្យវឌ្ឍនភាពការងាររបស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តព្រះសីហនុ នាព្រឹកថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣។ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុនីតិសម្បទា លោក សម សុភា បានលើកឡើងថា ដោយមានការគាំទ្រពីក្រសួងសង្គមកចិច្ច...

ព័ត៌មានពេញនិយម