Homeព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ឯកឧត្តមរដ្ឋមន្រ្តី វងសូត អញ្ញើញចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋ​ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និង ឃុំជាចស្រុកកំចាយមារ ខេត្តព្រៃវែង បានអញ្ជើញចុះសំណេះសំណាល និងនាំយកគ្រឿងឧបភោគ បរិភោគ ផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ ដែលទទួលរងផលប៉ះពាល់ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ។ នាឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំ...

កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងប្រយុទ្ធនឹងជំងឺកូវីដ១៩

ដើម្បីឆ្លើយតមនឹងសភាពការណ៏ជាក់ស្តែង និងចូលរួមដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋដែលបានទទួលរងផលប៉ះពាល់ជំងឺកូនវីដ១៩ កំពង់រីករាលដាល នៅក្នងប្រទេស រាជរដ្ឋាភិបាល បានដាក់ចេញនូវកម្មវិធីឧត្ថមសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងប្រយុទ្ធនឹជំងឺកូវិដ១៩ ដែលត្រូវបានអនុវត្តតាំងពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។

កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំក្នុងគ្រួសារក្រីក្រ

ដើម្បីសម្រេចបាននូវចក្ខុវិស្ស័យរយៈពេលវែង ប្រែក្លាយកម្ពុជាទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ  និងយុទ្ធសាស្រ្តជាច្រើន ក្នុងនោះ ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥  ក៏ត្រូវបានរាជរដ្ឋាភិបាលដាក់ចេញក្នុងគោលបំណងលើកកម្ពស់សុខភាពមនុស្សគ្រប់រូប  ជាពិសេសជនរងគ្រោះ  និងងាយរងគ្រោះជាងគេក្នុងសង្គម។ ឯកសារក្របខ័ណ្ឌនេះបានចែងពីរបៀបវារៈនយោបាយជាច្រើន និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខាមាលភាពមនុស្ស។ ការអភិវឌ្ឍមូលធនមនុស្សគឺជាផ្នែកមួយដែលមានចែងក្នុងឯកសារក្របខ័ណ្ឌ​គោលនយោបាយនេះដែរ និងមានកម្មវិធីនិងសកម្មភាពភាពជាអាទិភាពជាច្រើនដែលបានកំណត់ ក្នុងនោះ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ០២ឆ្នាំ  ក្នុងគ្រួសារក្រីក្រជាកម្មវិធីមួយក្នុងចំណោមកម្មវិធីផ្សេងៗទៀត ដែលត្រូវបានកំណត់ជារបៀបវារៈនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៦នៃរដ្ឋសភា។ កម្មវិធីនេះត្រូវបានរដ្ឋាភិបាលដាក់ឱ្យអនុវត្តចាប់តាំងពីខែមិថុនា  ឆ្នាំ២០១៩មកម្លេះ ដែលក្នុងដំណាក់កាលដំបូងពីខែមិថុនា...

ឯកឧត្តមរដ្ឋមន្ត្រី វង សូត ស្នើដល់បងប្អូនអ្នកទទួល ផលពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ក្នុងតំបន់ប្រឈមកូវីដ-១៩

ដោយមានក្តីបារម្ភនូវការឆ្លងជំងឺកូវីដ-១៩ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសំណូមពរដល់បងប្អូនអ្នកដែលទទួលផលពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធ ប្រឆាំងជំងឺកូវីដ-១៩ នៅក្នុងតំបន់ប្រឈមនឹងជំងឺកូវីដ-១៩។ប្រសិនបើអាច សូមមេត្តាអត់ធ្មត់បន្តិចសិន ពោលគឺកុំទាន់អាលទៅបើកប្រាក់របស់ខ្លួនឡើយ សូមមេត្តារង់ចាំដល់ស្ថានភាពធូរស្រាលបន្តិច វាជាការប្រសើរ គឺដើម្បីចៀសវាង នូវការឆ្លងជំងឺកូវីដ-១៩ ទៅបងប្អូនក៏ដូចជាក្រុមគ្រួសារ និង សហគមន៍កាន់តែធំថែមទៀត ។ នេះគឺជាសំណូមពររបស់ឯកឧត្តម វង សូត...

កិច្ចប្រជុំគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់

នាថ្ងៃព្រហស្បតិ៍ ៤កើត ខែពិសាខ ឆ្នាំឆ្លូវ ទោ ស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចូលរួមប្រជុំតាមប្រព័ន្ធអនឡាញ ( Video Conference...

ឯកឧត្តម រដ្ឋមន្ត្រី វង សូត អញ្ជើញពិនិត្យដំណើរការ នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី២

ព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា អញ្ជើញពិនិត្យមើលដំណើរការ នៃយុទ្ធនាការចាក់វ៉ាក់សាំងលើកទី២ របស់អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ជំនួយការ ទីព្រឹក្សា និងបុគ្គលិកជាប់កិច្ចសន្យា នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានមកចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត។

សេចក្តីជូនដំណឹង

(ភ្នំពេញ) ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងផ្អាកដំណើរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រាប់ជុំទី៤ លើទី៣ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារ អាយុក្រោម២ឆ្នាំ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ រយៈពេល០៦ (ប្រាំមួយ)ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៨ ខែមេសា ឆ្នាំ២០១១ ដោយយោងតាមលិខិតរបស របស់ទីស្តីការគណៈរដ្ឋមន្ត្រី។បើតាមសេចក្តីជូនដំណឹងនេះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានបញ្ជាក់ថា ក្នុងអំឡុងពេលនៃការឈប់សម្រាកនេះ នឹងមិនប៉ះពាល់ដល់ការទទួលបាននូវអត្ថប្រយោជន៍របស់បងប្អូនជាអ្នកទទួលផលឡើយ។...

ឯកឧត្តមរដ្ឋមន្ត្រី វង សូត អញ្ជើញចូលរួមប្រជុំតាមអនឡាញ

ទីីស្តីការក្រសួង៖ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដឹកនាំក្រុមការងារ ចូលរួមប្រជុំតាមប្រព័ន្ធអនឡាញ ស្តីអំពីយន្តការ និងនីតិវិធីនៃការអនុវត្តវិធានការគោលនយោបាយអន្តរាគមន៍ជំនួយសង្គមរបស់រាជរដ្ឋាភិបាលដើម្បីគាំពារប្រជាពលរដ្ឋដែលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ ដោយមានការរៀបចំឡើងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន...

យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជូនអតីតយុទ្ធជន

ត្បូងឃ្មុំ៖ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និយុវនីតិសម្បទា អញ្ជើញជាអធិបតី បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឈ្មោះស៉ីណូវ៉ាក់ ជូនដល់អតីតយុទ្ធជនកម្ពុជា ជនពិការ និវត្តន៍ជន និងជនបាត់បង់សមត្ថភាពនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ចំនួនជាង៦៥៥នាក់ នៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់អតីតយុទ្ធជន នាពេលនេះស្របពេលដែលដំណើរការ នៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩...

ឯកឧត្តមរដ្ឋមន្ត្រីសង្គមកិច្ចប្រាប់មន្ត្រីអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការរបស់រាជរដ្ឋាភិបាល

ទីស្តីការក្រសួង ៖ នាព្រឹកថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០២១ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងអង្គភាព ក្រោមឱវាទក្រសួង។​ ក្នុងជំនួបនេះ ឯកឧត្តម បានដាស់តឿនយ៉ាងទទូច ឱ្យអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក្រសូងសុខាភិបាល ក៏ដូចជាបម្រាមនានា...

ព័ត៌មានពេញនិយម