ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

កិច្ចប្រជំុំសំណេះសំណាល និងរិតចំណងមិត្តភាព ​អ្នកគ្រប់គ្រងប្រទេសសម្រាប់ការថែទាំកុមារ (country manager for Care for Children) និងសាស្ត្រាចារ្យមកពីសកលវិទ្យាល័យចក្ខុភពអង់គ្លេស

mosvy
7 ខែ​វិច្ឆិកា 2024

នារសៀលថ្ងៃអង្គារ ៥កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សរ បូរីរក្ស នាយកវិទ្យាស្ថានជាតិសង្កមកិច្ច (NISA) បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកTim Taylor អ្នកគ្រប់គ្រងប្រទេសសម្រាប់ការថែទាំកុមារ (country manager for Care for Children) និងសាស្ត្រាចារ្យមកពីសកលវិទ្យាល័យចក្ខុភពអង់គ្លេស (Great Britain) បានជួបសំណេះសំណាល និងរិតចំណងមិត្តភាព សាមគ្គីភាព និងអាចឈានទៅកិច្ចសហប្រតិបត្តិការកិច្ចការសង្គមកិច្ចប្រកបដោយចីរភាព និងភាពធន់ ដោយមានការចូលរួមពីគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ វ ជ ស ជាច្រើនរូបផងដែរ។

ឯកឧត្តម សរ បូរីរក្ស នាយកវិទ្យាស្ថាន បានស្វាគមន៍ និងស្នើ (១)សុំកិច្ចសហប្រតិបត្តការលើការអភិវឌ្ឍសមត្ថភាព និងបង្កើនការស្រាវជ្រាវសិក្សាបែបវិទ្យាសាស្ត្រ (ឧទាហរណ៍ E-Library ជាដើម) ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបង្រៀន និងការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តលើវិស័យសង្គមកិច្ច (២)ជំរុញធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាថ្មី ឱ្យស្របទៅនឹងតម្រូវការ និងបរិបទនៃការរីកចម្រើនរបស់សង្គមបច្ចុប្បន្ន ជាពិសេស ការប្រែប្រួលនៃបច្ចេកវិទ្យា ប្រពន្ធឌីជីថល និងការប្រកួតប្រជែងនៃទីផ្សារការងារ សាកលភាវូបនីយកម្ម និងការវិវត្តនៃសកលលោក (៣)ស្នើរធ្វើទស្សនកិច្ចសិក្សានៅចក្ខុភពអង់គ្លេសនាពេលខាងមុខដើម្បីផ្ទេរចំណេះដឹង និងបទពិសោធជាក់ស្ដែង សំដៅបង្កើនគុណភាពការអប់រំ ការបណ្ដុះបណ្ដាល និងការសិក្សាស្រាវជ្រាវឱ្យកាន់តែប្រសើរ និង(៤) ធ្វើទំនើបកម្មអភិបាលកិច្ចគ្រប់គ្រង និងការផ្តល់សេវាបង្រៀនប្រកបដោយគុណភាពខ្ពស់។

លោកTim Taylor អ្នកគ្រប់គ្រងប្រទេសសម្រាប់ការថែទាំកុមារ និងប្រតិភូអមដំណើរ សូមទទួលយកសំណើរ ដើម្បីពិនិត្យលើលទ្ធភាពក្នុងការសហការ និងផ្តល់ការឆ្លើយតបវិញ នាពេលឆាប់ៗខាងមុខ។

ព័ត៌មានជាប់ទាក់ទង

  • អបអរសាទរ ខួបលើកទី២ ទិវាជនមានពិការភាពភ្នែក និងគថ្លង់អន្តរជាតិ ២៧មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាទទួលស្គាល់ជនមានពិការភាពភ្នែក និងគថ្លង់ ដើម្បីលើកកម្ពស់បរិយាបន្ន និងការចូលរួមពេញលេញក្នុងសង្គម»

    mosvy Author/
    9 ខែ​កក្កដា 2026
  • បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានផ្ដល់សេវាធ្វើបច្ចុប្បន្នភាពបណ្ណសមាជិក ប.ស.ស. ជូនថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យារបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    9 ខែ​កក្កដា 2026
  • ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងលោកជំទាវ បានអញ្ញើញចូលរួម ជាអធិបតីក្នុងពិធីខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនានិងខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦

    mosvy Author/
    3 ខែ​មិថុនា 2026
  • សារាចរ ស្តីពី ការរៀបចំខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦

    mosvy Author/
    1 ខែ​មិថុនា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy/
    18 ខែ​ឧសភា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​ឧសភា 2026