យោងតាមលទ្ធផលដែលត្រូវបានប្រកាសជាផ្លូវការ នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយគណៈ កម្មការរៀបចំការប្រកួតប្រជែងជាសាកលផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាព ឆ្នាំ
២០២៤ នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន ព្រះរាជាណាចក្រកម្ពុជាទទួលបានមេដាយសរុប ចំនួន ០៤គ្រឿងក្នុងនោះមានមេដាយមាសចំនួន ០២គ្រឿង និងមេដាយប្រាក់ចំនួន ០២គ្រឿង។
សូមបញ្ជាក់ថា ដោយមានការអនុញ្ញាត និងចាត់តាំងពីសំណាក់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជន ពិការ ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជន ពិការ បានដឹកនាំយុវជនមានពិការភាពចំនួន ០៤រូប និងគ្រូបង្វឹកចំនួន ០២រូប ទៅចូលរួមការ ប្រកួតប្រជែងជាសាកលផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាព ឆ្នាំ២០២៤ នៅទីក្រុង
ម៉ានីឡា ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី០៣-០៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ ការប្រកួតប្រជែងនេះ មានការចូលរួមពីប្រទេសចំនួន១៦ ដែលមានអ្នកចូលរួមសរុបចំនួន ១៩៣នាក់ ដោយប្រកួត លើវិញ្ញាសាចំនួន៦ ដែលជាការប្រកួតសម្រាប់យុវជនមានពិការភាពកាយសម្បទាខ្សោយការស្តាប់ ខ្សោយគំហើញ និងខ្សោយសតិបញ្ញា ហើយជាលទ្ធផលប្រកបដោយមោទកភាពគឺព្រះរាជាណា ចក្រកម្ពុជាទទួលបានមេដាយចំនួន ០៤គ្រឿង មានមេដាយមាសចំនួន ០២គ្រឿង និងមេដាយ ប្រាក់ចំនួន ០២គ្រឿង ក្នុងនោះ (១) យុវជន បូ វិសាល អាយុ ២៣ឆ្នាំ មានពិការភាពកាយ សម្បទាមកពីខេត្តកំពង់ចាមទទួលបានមេដាយចំនួន ០២គ្រឿងគឺ មេដាយមាសចំនួន ០១គ្រឿង លើវិញ្ញាសា eTool_Presentation និងមេដាយប្រាក់ចំនួន ០១គ្រឿង លើវិញ្ញាសា eTool_ Speadsheet , (២) យុវជន ចនពៅ ស៊ីរ៉ាណូ អាយុ ១៦ឆ្នាំ មានពិការភាពកាយសម្បទា មកពី វិទ្យាល័យព្រះស៊ីសុវត្ថិសាលារៀនជំនាន់ថ្មី ទទួលបានមេដាយប្រាក់ចំនួន ០១គ្រឿង លើវិញ្ញាសា eTool_Presentation និង(៣) គ្រូបង្វឹកទាំងពីរនាក់ទទួលបានមេដាយមាស ០១គ្រឿងលើការ ខិតខំបណ្តុះបណ្តាល និងសកម្មក្នុងការចូលរួមក្នុងកម្មវិធី៕












