ទារកទើបកើតដ៏អភព្វដែលគេបោះចោលលើដំបូលផ្ទះ ត្រូវបានសង្គ្រោះយកទៅរក្សាការពារ និងចិញ្ចឹមបណ្តោះអាសន្ននៅក្នុងមណ្ឌលបុរីទារក និងកុមារជាតិ

ក្រោយបានទទួលដំណឹងពីប្រជាពលរដ្ឋភ្លាម ថាមានទារក0១រូបដែលទើបនឹងកើតត្រូវបានគេបោះចោលលើតំបូលផ្ទះប្រជាពលរដ្ឋ កាលពីព្រឹកថ្ងៃសៅរ៍ ទី០៦ ខែកក្កដា ឆ្នាំ២០២៤នេះ អជ្ញាធរសង្កាត់ចោមចៅទី៣ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ បានសង្គ្រោះយកទារកខាងលើ យកទៅរក្សាការពារ និងចិញ្ចឹមបីបាច់បណ្តោះអាសន្ននៅក្នុងមណ្ឌលទារក និងកុមារជាតិ ដោយសុវត្ថិភាព តាមនីតិវិធី និងគោលការណ៍មនុស្សធម៌ របស់រាជរដ្ឋាភិបាល ដោយមិនទុកជនរងគ្រោះណាម្នាក់ចោលដោយមិនដឹងនោះទេ។

ឆ្លៀតនាឱកាសនេះ ក្រសួង ស.អ.យ សូមធ្វើការអំពាវនាវដល់គ្រប់ឳពុកម្តាយ ឬអ្នកអាណាព្យាបាល ឬប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែរក្សាការពារ ផ្តល់ក្តីស្រឡាញ់ និងភាពកក់ក្តៅដល់កូនៗរបស់ខ្លួនប្រកបដោយគុណធម៌ និង មានការទទួលខុសត្រូវខ្ពស់។ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនគ្រួសារក្រីក្រតាមរយៈកម្មវិធីជាតិជំនួយសង្គម មានដូចជាការឧបត្ថមសាច់ប្រាក់សម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម2ឆ្នាំ ដែលបច្ចុប្បន្ន បានបញ្ចូលកម្មវិធីនេះ ទៅក្នុងកមុវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ។ ហេតុនេះ បងប្អូនដែលក្រីក្រខ្វះលទ្ធភាព សូមទំនាក់ទំនងទៅអជ្ញាធរឃុំ-សង្កាត់ដែលបងប្អូនរស់នៅ។

ព័ត៌មានជាប់ទាក់ទង