ការចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់ជនមានពិការភាពមានជីវភាពខ្វះខាត

ខេត្តកំពង់ឆ្នាំង ៖ ព្រឹកថ្ងៃចន្ទ ៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹង ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ លោក អម សុភា អភិបាលរងខេត្ត តំណាង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់មូលនិធិជនពិការចែកជូនដល់ជនមានពិការភាព ចំនួន ៥នាក់ នៅឃុំពន្លៃ នៅស្រុកបរិបូណ៌ ដោយមានការចូលរួមពីលោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកប្រធានសាខាមូលនិធិជនពិការខេត្ត សហការី អាជ្ញាធរស្រុក អាជ្ញាធរឃុំ និងលោកមេភូមិផងដែរ។
អំណោយដែលចែកជូនសរុប អង្ករ ១២៥គីឡូ មី៥កេស ត្រីខ១០យួរ ទឹកស៊ីអុីវ ៥យួរ អំបិល ១០កញ្ចប់ និងថវិកា ៥០០,០០០រៀល។

ព័ត៌មានជាប់ទាក់ទង