សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្ដីពីការធ្វើបច្ចុប្បន្នភាព នៃគោលការណ៍ណែនាំស្ដីពីបែបបទ និងនីតិវិធីនៃការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស

សណ្ឋាគារ កាំបូឌីយ៉ាណា ៖ នាព្រឹកថ្ងៃពុធ ១២កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ញឹក វណ្ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតី
ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្ដីពីការធ្វើបច្ចុប្បន្នភាព នៃគោលការណ៍ណែនាំស្ដីពីបែបបទ និងនីតិវិធីនៃការកំណត់អត្តសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្សដើម្បីផ្ដល់សេវាសមស្រប លើកទី០៣ វគ្គទី០២ ដោយមានវត្តមានចូលរួមពីលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធាន អចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឯកឧត្តម លោកជំទាវ រដ្ឋលេខា អនុរដ្ឋលេខាធិការ អគ្គលេខាធិការ គ.ជ.ប.ជ. អគ្គនាយក អគ្គស្នងការរង លោក លោកស្រី ក្រសួងស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូរ ។

កម្មវិធីរៀបចំដោយគម្រោងTRUST (គម្រោងការអភិវឌ្ឍសមត្ថភាពដើម្បីជួយ ជនរងគ្រោះដែលរួចពីការជួញដូរមនុស្ស) JICA បានសហការអនុវត្តគម្រោងជាមួយនាយកដ្ឋានគាំពារជនរងគ្រោះ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។

ព័ត៌មានជាប់ទាក់ទង