សួរសុខទុក្ខកុមារ និងកុមារសមាហរណកម្មពីមណ្ឌលថែទាំ

ខេត្តព្រៃវែង ៖ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ លោក ហ៊ុន ណេត ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា(ស.អ.យ.) បានចាត់តាំងមន្ត្រីជំនាញមន្ទីរ ស.អ.យ.
១.ធ្វើការប៉ាន់ប្រមាណ និងសួរសុខទុក្ខកុមារដែលឪពុកម្តាយលែងលះគ្នា ទុកអោយរស់នៅតែពីរនាក់បងប្អូន មានទីលំនៅភូមិត្រពាំងស្គន់ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។
២.ចុះសួរសុខទុក្ខកុមារកំព្រា(ឪពុកម្តាយស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍)បច្ចុប្បន្នកំពុងជាមួយជីតាមានអាយុ៧២ឆ្នាំ មានជីវភាពក្រីក្រ មានទីលំនៅភូមិពោន ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។
៣.ចុះសួរសុខទុក្ខកុមារសមាហរណកម្មពីមណ្ឌលថែទាំ ទៅរស់នៅក្នុងគ្រួសារសាច់ញាតិ
(រស់នៅជាមួយជីដូនមានវ័យចំណាស់) មានជីវភាពក្រីក្រដែលមានទៅលំនៅភូមិត្បែង ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។
ក្រុមការងារមន្ទីរ ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគ សំលៀកបំពាក់ និងសម្ភារសិក្សាមួយចំនួនជូនដល់កុមារផងដែរ ។

ព័ត៌មានជាប់ទាក់ទង