មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចុះសួរសុខទុក្ខ ជនមានពិការភាពដៃទាំងសងខាង

ខេត្តកណ្តាល ៖ ថ្ងៃសុក្រ ១៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកណ្តាល បានសហការជាមួយសាខាមូលនិធិជនពិការខេត្តកណ្តាល បានចុះសួរសុខទុក្ខ ជនមានពិការភាពដៃទាំងសងខាង ឈ្មោះ លឹម ទូច ភេទប្រុស មានប្រពន្ធ ព្រមទាំងកូនចំនួន ០៥នាក់ មុខរបរជាមន្រ្តីស៊ីម៉ាក់ បានរងគ្រោះដោយសារផ្ទុះគ្រាប់ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ បណ្តាលឱ្យពិការដៃទាំងសងខាង បច្ចុប្បន្នរស់នៅភូមិឬស្សីដាច់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

ទន្ទឹមនឹងនេះ ក្រុមការងារបានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមរដ្ឋមន្រ្តី បាននាំយកអំណោយ និងផ្តល់ការប្រឹក្សាយោបល់អំពីសេវាស្តារលទ្ធភាពពលកម្មកាយសម្បទា ដូចខាងក្រោម ៖

ផ្តល់អំណោយរួមមាន ៖ អង្ករ ៥០គីឡូក្រាម មី ២កេស ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ ត្រីខកំប៉ុង ២យួរ និងថវិកា ៥០០,០០០រៀល
-បញ្ជូនទៅរកសេវាបំពាក់ដៃសិប្បនិម្មិត នៅមជ្ឈមមណ្ឌលស្តារភ្នំពេញ នៅពេលជាសះស្បើយពីរបួស

-សិក្សាពីតម្រូវការផ្តល់ការសាងស់ផ្ទះជូនគាត់ដើម្បីលើកកម្ពស់ជីវភាពរស់នៅ
-និងសាខាមូលនិធិជនពិការ បានប្រឹក្សាយោបល់ធ្វើដៃសប្បនិម្មិតជូនគាត់។

ព័ត៌មានជាប់ទាក់ទង