កិច្ចប្រជុំពិភាក្សាត្រៀមរៀបចំកម្មវិធី ទិវាជាតិអន្តរសាសនាដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី៨ ឆ្នាំ២០២៤

ទីស្តីការក្រសួងមហាផ្ទៃ ៖ ថ្ងៃព្រហស្បតិ៍ ១៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំកម្មវិធី ទិវាជាតិអន្តរសាសនាដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី៨ ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តិយ៍ គ.ជ.ប.ជ. ដោយមានការយាង និមន្ត និងអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងតំណាងព្រះសង្ឃទាំងពីរគណៈ សរុបចំនួន ៤៤ អង្គ/នាក់ ស្រី ១៨ រូប ។

កិច្ចប្រជុំថ្ងៃនេះក្នុងគោលបំណង រៀបចំទិវាជាតិអន្តរសាសនាដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងទាសភាពសម័យទំនើបនាពេលខាងមុខនេះ ។

ព័ត៌មានជាប់ទាក់ទង