ឯកឧត្តមអនុរដ្ឋលេខាធិការ នួម សុខុន ចូលរួមកិច្ចប្រជុំស្តីពី ការបង្កើតអង្គភាពសន្តិសុខសាយប័រកម្ពុជា

ទីស្តីការគណៈរដ្ឋមន្ត្រី៖ ថ្ងៃចន្ទ ២ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ យោងតាមមតិណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី និងការចាត់តាំងពី ឯកឧត្តមរដ្ឋលេខាធិការទទួលបន្ទុក ឯកឧត្តម នួម សុខុន អនុរដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមការងារជម្រុញឌីជីថលូបនីយកម្មក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់
និងផ្តល់ធាតុចូលអំពីសេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើតអង្គភាពសន្តិសុខសាយប័រកម្ពុជា នៅសាលប្រជុំទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ជាប្រធានអង្គប្រជុំ។

ព័ត៌មានជាប់ទាក់ទង