ឯកឧត្តមរដ្ឋលេខាធិការ សុខ ប៊ុនថា អញ្ជើញចូលរួម ទស្សនកិច្ចមជ្ឈមណ្ឌលថែទាំនិងស្តារសម្បទាជនវិបល្លាសស្មារតី និងមណ្ឌលយុវនីតិសម្បទា

ខេត្តកណ្តាល៖ ថ្ងៃពុធ ៤ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សុខ ប៊ុនថា រដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំក្រុមការងារសិទ្ធិមនុស្សរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីទទួលដំណើរទស្សនកិច្ចរបស់ លោក វីទិត មុនតាប៊ន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅមណ្ឌលចំនួន២ គឺមណ្ឌលយុវនីតិសម្បទា និងមជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មារតី នៃស្រុកកណ្តាលស្ទឹងខេត្តកណ្តាល។
ក្នុងដំណើរទស្សនកិច្ចនេះមានការអញ្ជើញចូលរួមពី មន្រ្តីសិទ្ធិមនុស្សមកពីការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៅហ្សឺណែវ ឯកឧត្តម សន សុផល អគ្គនាយកស្តារសម្បទា ឯកឧត្តម ឌីន បូរី អគ្គនាយកសេវាសង្គមកិច្ច លោកអភិបាលរងខេត្តកណ្តាល លោក ឃ្លាំង ទី អគ្គនាយករងស្តារសម្បទា លោក គង់ ស្រ៊ិន ប្រធាននាយកដ្ឋានស្តារនីតិសម្បទាអនីតិជន លោក ជ័យ សាផុន ប្រធាននាយកដ្ឋានគាំពារអ្នកញៀនគ្រឿងញៀន លោក យូ សុភ័ក្រ ប្រធាននាយកដ្ឋានគាំពារជនរងគ្រោះ លោក លោកស្រី ប្រធាន អនុប្រធានមណ្ឌល ព្រមទាំងមន្ត្រីជំនាញចូលរួម។

ព័ត៌មានជាប់ទាក់ទង