សិក្ខាសាលាស្ដីពី ការពង្រឹងសមត្ថភាពដល់មន្ត្រី បុគ្គលិកបម្រើការងារក្នុងមជ្ឈមណ្ឌលរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល

ខេត្តបាត់ដំបង៖ ថ្ងៃព្រហស្បតិ៍ ៥ រោង ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ជា ចំណាន រដ្ឋលេខាធិការ អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្ដីពី ការពង្រឹងសមត្ថភាពដល់មន្ត្រី បុគ្គលិកបម្រើការងារក្នុងមជ្ឈមណ្ឌលរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាលលើការងារព្យាបាល ស្ដារនីតិសម្បទា និងសមាហរណកម្មអ្នកញៀនគ្រឿងញៀន។ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ លោក លោកស្រី តំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងសុខាភិបាល អគ្គនាយករង នៃអគ្គនាយកដ្ឋានស្ដារសម្បទា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបាត់ដំបង និងប្រធាន អនុប្រធាន មន្ត្រី បុគ្គលិកបម្រើក្នុងមជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាលប្រមាណជាង៦០រូប។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីបង្កើនចំណេះដឹង និងជំនាញលើការងារព្យាបាល ស្ដារនីតិសម្បទា និងការធ្វើសមាហរណកម្ម និងចែករំលែកបទពិសោធន៍ល្អៗលើការងារប្រឹក្សាយោបល់ ការគ្រប់គ្រងករណី និងការអភិវឌ្ឍកម្មវិធីជាដើម។

ព័ត៌មានជាប់ទាក់ទង