ឯកឧត្តមរដ្ឋលេខាធិការ ញ៉ឹក វណ្ណារ៉ា អញ្ជើញជាអធិបតីក្នុងការបើកសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី នីតិវិធីប្រតិបត្តិការពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស

ខេត្តសៀមរាប ៖ ថ្ងៃព្រហស្បតិ៍ ៥ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋលេខាធិការ ញ៉ឹក វណ្ណារ៉ា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ជា សុមេធី រដ្ឋមន្ត្រី នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាអធិបតីក្នុងការបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្ដីពីការពិនិត្យនិងផ្ដល់ធាតុចូលលើសេចក្ដីព្រាងសៀវភៅណែនាំស្ដីពី នីតិវិធីប្រតិបត្តិការពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដោយមានវត្តមានចូលរួមពី លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នឹងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឯកឧត្តម លោកជំទាវ អគ្គនាយករង លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន ក្រសួង ស្ថាប័ន ពាក់ព័ន្ធ ព្រមទាំង លោក លោកស្រី ប្រធាន និងអនុប្រធានតំណាងអង្គការ សរុប៥៧នាក់ ស្រី២៤នាក់។

កម្មវិធីនេះរៀបចំដោយ នាយកដ្ឋានគាំពារជនរងគ្រោះ សហការឧបត្ថម្ភគាំទ្រ ជាមួយអង្គការអន្តរជាតិ ទេសន្តរប្រវេសន៏ IOM និងអង្គការអាស៊ានអេដ។

ព័ត៌មានជាប់ទាក់ទង